បើកបរម៉ូតូលឿន ទាំងមេឃកំពុងភ្លៀង លុះដល់ ចំណុចផ្លូវកោងចាប់ច្រាំងបោកដួលបែកក្បាល ស្លាប់នៅនឹងកន្លែង

ខេត្តព្រៃវែង៖ បុរសម្នាក់ បានដួលម៉ូតូបោកក្បាល ស្លាប់នៅនឹងកន្លែងកើតហេតុ ខណៈជិះម៉ូតូក្នុង ល្បឿនលឿន ទាំងស្ថានភាពមេឃកំពុងធ្លាប់ ភ្លៀង លុះដល់ចំណុចផ្លូវកោងខ្វះការប្រុងប្រយ័ត្ន ចាប់ច្រាំង បណ្តាលឱ្យដួលបោកក្បាលស្លាប់ ត្រូវបានកម្លាំងនគរបាលស្រុកកំពង់ត្របែក ចុះ អន្តរាគមន៍ ធ្វើការវាស់វែង ពិនិត្យសាកសព នឹង កន្លែងហេតុ ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលា ម៉ោង ១៦ និង ៣០នាទី ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ ត្រង់ចំណុចផ្លូវ ៣១២ B ក្រាល កៅស៊ូ ស្ថិតក្នុងភូមិជីអក ឃុំព្រៃពោន ស្រុក កំពង់ត្របែក ខេត្តព្រៃវែង ។ សពមានឈ្មោះ សួង សង្កែ ភេទប្រុស អាយុ ៤០ឆ្នាំ រស់នៅភូមិអង្គ្រង ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។

បច្ចុប្បន្ន សព ត្រូវបានប្រគល់ជូនសាច់ញាតិយក ទៅធ្វើបុណ្យតាមប្រពៃណី រីឯម៉ូតូ ត្រូវបានយក មករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃពោន ដើម្បីដោះស្រាយបន្តតាមនីតិវិធី ៕

ព័ត៌មានដែលជាប់ទាក់ទង