ឯកឧត្តម ឈន សាណាត ដឹកនាំថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានពន្ធនាគារ បានជួបពិភាក្សាការងារជាមួយ ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។

ទីស្តីការក្រសួងមហាផ្ទៃ៖ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានថ្លែងអំណរគុណចំពោះ ឯកឧត្ដម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ សម្រាប់កិច្ចការសហការល្អនាពេលកន្លងមក។

អង្គប្រជុំ បានពិភាក្សាលើចំណុច ពាក់ព័ន្ធនឹងការងារសន្តិសុខក្នុងពន្ធនាគារ ដើម្បីសុខសុវត្ថិភាពសង្គម និងចូលរួមចំណែកកាត់បន្ថយបទល្មើសក្នុងសហគមន៍។

ថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០២៣

រូបភាព៖ ការិយាល័យព័ត៌មាន និងផ្សព្វផ្សាយ

ព័ត៌មានដែលជាប់ទាក់ទង