ស្នងការនគរបាលខេត្តមណ្ឌលគីរី ធ្វើសន្និសីទសារព័ត៌មានបង្ហាញមុខជនសង្ស័យជាជនជាតិវៀតណាមចំនួន៥នាក់ពាក់ព័ន្ធគ្រឿងញៀន
ខេត្តមណ្ឌលគីរី ៖ នៅព្រឹកថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០២៣នេះ ស្នងការនគរបាលខេត្តមណ្ឌលគីរី បានធ្វើសន្និសីទសារព័ត៌មានមួយបង្ហាញរបាយការណ៍ប្រចាំថ្ងៃស្តីពីការបង្គ្រាបករណីដឹកជញ្ជូនឆ្លងដែន រក្សាទុកគ្រឿងញៀន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចច្រកទ្វារព្រំដែនគោកទ្វេរភាគីឡាប៉ាខេ ស្ថិតនៅក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៦ និង ១៥នាទី ដោយមានការសហការល្អពីរ ការស៊ីណូ ឈ្មោះ កាស៊ីណូ ធីជី ហ្គេនទីង (TG Genting )នៃក្រុមហ៊ុន ឈ្មោះ មណ្ឌល ខេ សីមា (MONDUL K SELMA CO., LTD ) ។
បេសកកម្មនោះគឺស្ថិតក្រោមការបញ្ជាដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី និងលោកឧត្តមសេនីយ៍ត្រី ស៊ុម សោភណ្ឌ័ ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន កម្លាំងជំនាញរិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនគោកទ្វេរភាគីឡាប៉ាខេ ; កម្លាំរបស់អធិការដ្ឋាននគរបាលស្រុកកែវសីមា ; កម្លាំងរបស់ការិយាល័យបច្ចេកទេស ; កម្លាំងរបស់ការិយាល័អនុវត្តនីតិវិធី នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ឯក ហុង វណ្ណារិទ្ធ នាយករងនៃមន្ទីរប្រឆាំងគ្រឿងញៀន បានចុះទៅដល់កន្លែងកើតហេតុផ្ទាល់និងសម្របសម្រួលនីតិវិធីពីលោក ស៊ាវ ងីឈាន់ ព្រះរាជអជ្ញាររងអមសាលាដំបូងខេត្តមណ្ឌលគិរី ។
បានចុះបង្គ្រាបករណីដឹកជញ្ជូនឆ្លងដែន រក្សាទុក គ្រឿងញៀន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចច្រកទ្វារព្រំដែនគោកទ្វេរភាគីឡាប៉ាខេ ស្ថិតនៅក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដោយកម្លាំងជំនាញធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ៥ នាក់ភេទប្រុសមានឈ្មោះដូចខាងក្រោម ៖
ជនដែលមានថ្នាំញៀនជាប់ខ្លួនមាន ២ នាក់ ៖
១/ ឈ្មោះ ឌីញ វ៉ាន់ជាវ (DINH VAN TRIEU ) ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិវៀតណាមមុខរបប មិនពិតប្រាកដ
– ទីកន្លែងកំណេីត ឃុំគីមដុង ស្រុកចាងឌិញ ខេត្តឡាងសឺន
– ទីលំនៅបច្ចុប្បន្ន ភូមិ៥ ឃុំថុងញិត ស្រុកប៊ូដាំង ខេត្តប៊ិញភឿ
បានធ្វើតេស្តរកសារធាតុញៀនក្នុងទឹកម៉ូតជាលទ្ធផលវិជ្ជមាន(+)។
២/ ឈ្មោះ ឡេ ស៊ីលិញ (LE SY LINH ) ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិវៀតណាម មុខរបប មិនពិតប្រាកដ
-ទីកន្លែងកំណេីត សង្កាត់វ៉ាន់ខេ ខ័ណ្ឌ ម៉េលិគ រាជធានីហាណូយ ។
-ទីលំនៅបច្ចុប្បន្ន ភូមិទី២ សង្កាត់ម៉េលិញ ក្រុងឡឹមហា ខេត្តឡឹមដុងបានធ្វើតេស្តរកសារធាតុញៀនក្នុងទឹកម៉ូតជាលទ្ធផលវិជ្ជមាន(+)។
ជនដែលត្រូវហៅមកដើម្បីសួរនាំមាន ៣ នាក់ ៖
៣/.ឈ្មោះ ជិន ឌឹកទន់ (TRAN DUCTUAN) អាយុ៣៣ឆ្នាំ ភេទប្រុស ជនជាតិវៀតណាម
-ទីកន្លែងកំណើត ឃុំធូយហា ក្រុងថៃធូយ ខេត្តថៃមិញ
-ទីលំនៅបច្ចុប្បន្ន ឃុំទៀនហ៊ឹង ក្រុងដុងស្វាយ ខេត្តប៊ិញភឿក
៤/.ឈ្មោះ ហ័ង ហ្វានជុងឌឹក (HOANG PAAN TRUNG DUC) ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិវៀតណាម
-ទីកន្លែងកំណើត សង្កាត់យានដុង ក្រុងយានចូវ ខេត្តង៉េអាន
-ទីលំនៅបច្ចុប្បន្ន សង្កាត់ទិនទៀន ក្រុងដុងភូ ខេត្តប៊ិញភឿក
៥/.ឈ្មោះ ង្វៀន ជិនអាន់តាយ (NGU YEN TRAN ANH TAI) ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិវៀតណាម
-ទីកន្លែងកំណើត សង្កាត់យូវថាញ់ ក្រុងយូវធូយ ខេត្តណាំឌិញ
-ទីលំនៅបច្ចុប្បន្ន សង្កាត់ទិនដុង ក្រុងដុងស្វាយ ខេត្តប៊ិញភឿក
សម្ភារៈដែលជាវត្ថុតាងដែលរឹមអូសបានរួមមាន៖
១-សារធាតុញៀនកេតាមីនចំនួន ៣ កញ្ចប់ (២កញ្ចប់ធំ ១កញ្ចប់ធំល្មម ) ទម្ងន់ ១៨៣២.០៩ក្រាម សាច់ថ្នាំសុទ ។
២-សារធាតុញៀន អ៊ិចស្តាស៊ី (MDMA) ចំនួន ៦០ កញ្ចប់ ទម្ងន់ (៥៤៤.៣៨ ក្រាម សាច់ថ្នាំសុទ្ធ )។
សរុបទាំងអស់ទម្ងន់ ២៣៧៦.៤៧ ក្រាមសាច់ថ្នាំសុទ ។
៣-លិខិតឆ្លងដែនចំនួន ១ ក្បាល
៤-អត្តសញ្ញាណប័ណ្ណសញ្ញាតិវៀតណាមចំនួន ០២សន្លឹក ។
៥-ទូរស័ព្ទដៃចំនួន ២ គឿង
៦-លោហៈធាតុពណ៌សខ្សែក ១ខ្សែ
៧-ខ្សែនាឡិកា ១ខ្សែ
៨-កាតគណនីធានាគា (VISA CARD) ចំនួន៣សន្លឹក
៩-លោហៈធាតុពណ៌លឿងក្រវិល ៣គ្រាប់
១០-នាឡិកាដៃចំនួន ១គ្រឿង
១១-ខ្សែដៃអង្កាំ ១ខ្សែ
១២-ស៊ីមកាតមិតហ្វូនចំនួន ១
១៣-ឧបករណ៍បំពងសម្លេង (ធុងបាស) ចំនួន ១គ្រឿង
១៤-ប្រាក់វៀតណាមចំនួន ៤៦៧ ០០០ ដុង
១៥-ប្រាក់ឡាវ ចំនួន ២សន្លឹក
១៦-ប្រាក់ចិន ចំនួន ១សន្លឹក
១៧-លោហៈធាតុពណ៌សចញ្ចៀន ២វង់ ។
បច្ចុប្បន្នទាំងជនសង្ស័យ និង សម្ភារៈជាវត្ថុតាង កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន និង អធិការដ្ឋាននគរបាលស្រុកកែវសីមា កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងដើម្បីចាត់ការតាមនីតិវិធី ៕