បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនមិនប្រយ័ត្នក៏បានបុកព្រះបង្កាន់ដៃស្ពានបណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ…

កណ្ដាល÷ករណីគ្រោះថ្នាក់ចរាចរណ៍ បង្ករឡើងដោយខ្លួនឯង អ្នកបើកបរម៉ូតូបុករះបង្កាន់ដៃស្ពានធ្លាក់អ្នកបើកបរម៉ូតូមកក្រោមស្ពាន បណ្ដាលអោយ ស្លាប់នៅលន្លែងកើតហេតុ។

ហេតុការណ៍នេះបានកើតឡើងការពីរវេលាម៉ោង ១៩និង០៥នាទី ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣នៅលេីស្ពានមិត្តភាពកម្ពុជា-ចិន ស្ពានព្រែកក្តាម ស្ថិតក្នុងភូមិទួលងោក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល។

ប្រភពព័ត៌មានទីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញម៉ូតូមួយគ្រឿង HONDA DREAM C125 ឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់​ផ្លាកលេខ   ភ្នំពេញ 1DR-3417 បើកបរដោយឈ្មោះ ហ៉ឹម ម៉ៅ ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅសព្វថ្ងៃភូមិមនោរម្យ ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺពាក់មួកសុវត្ថិភាព-ស្លាប់នៅកន្លែងកើតហេតុ បើកបរមានទិសដៅពីត្បូង ទៅជើង ក្នុងគោលបំណងឡើងលើស្ពានទៅទិសដៅខាងកើត លុះពេលបើកបរមកដល់ចំណុចកើតហេតុខាងលើ បានបុករះជាមួយបង្កាន់ដៃស្ពានមិត្តភាពកម្ពុជា-ចិន បណ្តាលអោយអ្នកបើកបរម៉ូតូធ្លាក់មកក្រោមស្ពានបណ្តាលអោយស្លាប់នៅកន្លែងកើតហេតុតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចមន្ត្រីជំនាញចរាចរណ៍ទៅដល់ទីតាំងកន្លែងកើតហេតុធ្វើការវាស់វែងនិងធ្វើកំណត់ហេតុប្រគល់ប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

{អត្ថបទដោយ-P.23}

ព័ត៌មានដែលជាប់ទាក់ទង