ឯកឧត្តម គង់ សោភណ្ឌ័ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល អញ្ចើញចូលរួមពិធីក្តីស្រឡាញ់ ចៅៗក្មួយៗក្រុមសិល្បៈរបស់សមាគមន៍ឃុំឈើទាល
(ខេត្តកណ្តាល)
ថ្ងៃសៅរ៍០១រោច ខែភទ្របទ ឆ្នាំថោះ បញ្ចសក័ ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងរសៀលថ្ងៃទី៣០ ខែ កញ្ញា ឆ្នាំ២០២៣នេះ។ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល និងលោកជំទាវ ម៉ែន នារីវុឌ្ឍី ហូរ សិទ្ធី បានអញ្ជើញជាអធិបតីភាព ក្នុងពិធីជួបសំណេះសំណាលសួរសុខទុក្ខ នឹងលើកទឹកចិត្ត ឧបត្ថម្ភ គាំទ្រ ផ្ដល់ស្នាមញញឹម ភាពកក់ក្ដៅ ចែករំលែកក្ដីស្រឡាញ់ជូនដល់ចៅៗ ក្មួយៗ ក្រុមសិល្បៈសហគមន៍ឃុំឈើទាល ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ តាមប្រពៃណីដូនតាខ្មែរ ស្ថិតនៅឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។
សូមបញ្ចាក់ជូនថាៈ ការចែករំលែក គឺជារឿងចាំបាច់ដែលយើងទាំងអស់គ្នា ត្រូវតែធ្វើទោះបីតិចក្ដីច្រើនក្ដី ដើម្បីបង្ហាញឲ្យឃើញពីសណ្ដានចិត្ត ការសណ្ដោសប្រោសប្រណី ជាពិសេស ត្រូវអប់រំ ហើយរួមគ្នាបង្កើតស្នាម ញញឹមឲ្យកុមារា កុមារី ដែលជាទំពាំងស្នងឫស្សី នឹងជាសរសរទ្រូងរបស់ជាតិយើងទាំងមូល ដើម្បី ការអភិវឌ្ឍន៍សង្គមប្រកបដោយនិរន្តរន៍ភាព និងសុដុមរមនាសម្រាបមនុស្សយើងគ្រប់រូប។ (សម្រួលដោយ ខ្មែរ សេរី)
ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីវុឌ្ឍី ហូរ សិទ្ធី បានមានប្រសាសន៍ផ្តាំផ្ញើដល់ចៅៗត្រូវខិតខំរៀនសូត្រ និងយកចិត្តទុកដាក់ក្នុងការវឹកហាត់អោយបានលទ្ធផលល្អប្រសើរដើម្បីក្លាយជាទំពាំងស្នងឫស្សី ជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អ ក្នុងសង្គមជាតិយើង។