ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី គ្រោងសាងសង់ផ្លូវឡូរី ប្រវែង១០គីឡូម៉ែត្រ នៅក្នុងតំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិទេសចរណ៍ម៉ុង ឫទ្ធីសែនជ័យនេះ។ នេះបើយោងតាមការបង្ហោះលើទំព័រហ្វេសបុករបស់ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣។

ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានបញ្ជាក់ថា ដេីម្បីចូលរួមចំណែកទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិអោយមកចូលលេងកម្សាន្តនៅក្នុងតំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យអោយបានកាន់តែច្រើន វេលាម៉ោង៨ព្រឹកថ្ងៃសុក្រទី២៩ខែកញ្ញាឆ្នាំ២០២៣ ប្រជុំនិងចុះត្រួតពិនិត្យដោយផ្ទាល់ជាមួយ ក្រុមការងារសាងសង់ផ្លូវឡូរីប្រវែង៥.០០០ម៉ែត្រទៅ និង៥.០០០ម៉ែត្រមកសរុបទៅមក១០.០០០ម៉ែត្រ(10km)។

ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានបញ្ជាក់ទៀតថា គម្រោងបង្កេីតអោយមានឡូរីចំនួន៥០គ្រឿងជាបឋមសិន នៅក្នុងតំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិទេសចរណ៍ម៉ុង ឫទ្ធីសែនជ័យនេះ ដោយសារតែការងារសាងសង់ផ្លូវរត់ឡូរីត្រូវសាងសង់ឆ្លងកាត់ ជ្រោះជ្រងជ្រលងដងអូឡេីងចុះជាច្រេីនកន្លែង ដូច្នេះហេីយការងារសាងសង់នេះអាចនិងត្រូវប្រេីពេល ប្រមាណជាដប់ទៅដប់ពីរខែទេីបអាចរួចរាល់ជាស្ថាពរ។

ព័ត៌មានដែលជាប់ទាក់ទង