» ពលរដ្ឋជាច្រើនគ្រួសារ ផ្តិតមេដៃ ស្នើសុំទៅអាជ្ញាធរពាក់ព័ន្ធ សូមផ្លាស់ប្ដូរលោកមេភូមិសំរោងចោលដាក់អ្នកថ្មី “

បើយោងតាមលិខិតស្នើសុំ ចុះថ្ងៃចន្ទ ៦រោចខែស្រា ឆ្នាំថោះបញ្ចស័កព.ស ២៥៦៧ ថ្ងៃ ទី៧ ខែកញ្ញា ឆ្នាំ២០២៣ថ្មីៗនេះ ប្រជាពលរដ្ឋ ជាច្រើនគ្រួសារ រស់នៅក្នុងភូមិសំរោង ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ សំដែងការមិនពេញចិត្ត និងផ្ដិតមេដៃស្នើសុំឲ្យឲ្យអាជ្ញាធរពាក់ព័ន្ទ ផ្លាស់ប្ដូរ លោកសាន ភារម្យ ដែលជាមេភូមិនេះចេញ ដោយមានហេតុផលថា ទង្វើធ្វើមិនគប្បីមកលើពួកគាត់ទាំងអស់គ្នា ។

ពួកគាត់បានបញ្ជាក់និងអះអាងថាទង្វើរបស់មេភូមិដែលធ្វើមកលើប្រជាជនកន្លងមករួមមាន

ទី១ » គាត់ធ្វើអ្វីនិយមតែប៉ះពួកនិងក្រុមគ្រួសាររបស់គាត់

ទី២» គាត់ធ្វើអ្វីមិនមានការឯកភាពពីប្រជាជន

ទី៣» គាត់គេងប្រវ័ញ្ចលុយពីប្រជាជនដែលគាត់បញ្ចេញនៅពលកម្មធ្វើផ្លូវថ្នល់ មិនបានបើកលុយឲ្យគ្រប់ចំនួន ដោយមិនគិតពីប្រយោជន៍របស់ពលរដ្ឋខ្លួនឯងនោះទេ

ទី៤» គាត់គ្មានដំណោះស្រាយជូនប្រជាជន ធ្វើឲ្យប្រជាជនមានបញ្ហាដូច្នេះ ទើបពួកគាត់ទាំងអស់គ្នាមិនអាចទទួលយក បុគ្គលម្នាក់នេះធ្វើជាមេភូមិត៍ទៅទៀតបានទេ។

អាស្រ័យដូចនេះទើបប្រជាពលរដ្ឋរស់នៅក្នុងភូមិសំរោងផ្តិតមេដៃ ជូនចំពោះលោកអ៊ុត សុវណ្ណារីន មេឃុំ ត្រពាំងឬស្សី សូមលោកមេឃុំ មេត្តាមានវិធានការ និងជួយដោះស្រាយជូនពួកគាត់ទាំងអស់គ្នាផងចុះ ។

ជុំវិញរឿងហេតុខាងលើ ប្រជាពលរដ្ឋ បានបញ្ជាក់បន្ថែមប្រាប់ដល់អង្គភាពសារព័ត៌មានយើងថា …….. សូមឱ្យអាជ្ញាធរពាក់ព័ន្ធ ជួយជ្រើសរើសមេភូមិថ្មី ដែលពួកគាត់បម្រើនិងស្រឡាញ់ពលរដ្ឋ ដ៍ពិតប្រាកដ និងជាថ្នាក់ដឹកនាំល្អម្នាក់សម្រាប់ភូមិសំរោង របស់ពួកគាត់ ……..។

ជាក់ស្តែងនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ អង្គភាពសារព័ត៌មានជាច្រើនបានធ្វើការទំនាក់ទំនងតាមទូរសព្ទ ទៅលោក សានភារម្យ ដែលជាមេភូមិ ខណៈដែលកំពុងឡាយផ្ទាល់ ដើម្បីសាកសួរព័ត៌មានបន្ថែម ទាក់ទងទៅនឹងការលើកឡើងរបស់ពលរដ្ឋ តែត្រូវបានលោកចុចបិទខណ:ដែលដឹងថាជាអ្នកសារព័ត៌មាន ។

ពលរដ្ឋរស់នៅក្នុងភូមិសំរោង ស្នើសុំ ឯកឧត្តម អភិសន្តិបណ្ឌិត សសុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម ងួនរតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ សូម ចាត់មន្ត្រីជំនាញ ចុះស្រាវជ្រាវស៊ើបអង្កេតលើមេភូមិរូបនេះ និងសុំឱ្យមានការផ្លាស់ប្ដូរ ។

អ្នកសារព័ត៌មាន គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង ពីបញ្ហាសង្គម រាយការណ៍ជូនដល់ប្រមុខ ថ្នាក់ដឹកនាំ ពុំមានចេតនាមួលបង្កាច់ ជាន់ពន្លិច បុគ្គលណាមួយនោះឡើយ បណ្ដាសារព័ត៌មានយើងខ្ញុំ រងចាំការបកស្រាយ ពីស្ថាប័ន គ្រប់ភាគីពាក់ព័ន្ធ ជាពិសេស លោក សាន្ត ភារម្យ មេភូមិសំរោង រៀងរាល់ម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា សូមអរគុណ៕

ព័ត៌មានដែលជាប់ទាក់ទង