ឯកឧត្តម មីន ចាន់ធី ប្រធានសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដេីម្បីសន្តិភាព និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី បានអព្ជើាញចូលរួមពីធីកាន់វេនទី៨ នៅវត្ត “កំបូល”
រាជធានីភ្នំពេញ : នាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម មីន ចាន់ធី ប្រធានសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដេីម្បីសន្តិភាព និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី បានអព្ជើាញចូលរួមពីធីកាន់វេនទី៨ នៅវត្ត “កំបូល” ដែលស្ថិតក្នុងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
នាឱកាសពិធីកាន់វេនទី៨នេះដែរ
ឯកឧត្តម មីន ចាន់ធី ប្រធានសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដេីម្បីសន្តិភាព និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ក៏បានចូលរួមជាគ្រឿងឧបភោគ បរិភោគ ផ្សេងៗ ព្រមទាំងបរិច្ចាកថវិការមួយចំនួនជូនដល់ ដូនជី អាចារ្យ ព្រមទាំងទ័យទានសម្រាប់ការកសាងវត្តអារាម និងសម្រាប់ចាប់មជ្បផល ជូនដល់ជីដូន ជីតា មាតិការទាំង៧សន្តាន ដែលលោកបានចែកឋានទៅ។
ថ្លែងក្នុងពិធីកាន់វេនទី៨នេះដែរ ឯកឧត្តម មីន ចាន់ធី មិនភ្លេចសោះឡើយ ! ក្រោមការដឹកនាំនៅដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាបីតា៧មករា ប្រសិនបើគ្មានលោកទាំងទ្វេទេ គឺបច្ចុប្បន្នក៏គ្មានវត្តអារាម សំរាប់ ពុទ្ធបរិស័ទ នានាដែលមកពីទីជិតឆ្ងាយ
សំរាប់ធ្វើបុណ្យ បែបនេះសោះឡេីយ។
គឺបានគុណបុណ្យលោកឪពុកទី២
ដែលបានរំដោះប្រជាជនពីរបបវាលពិឃាត អាវខ្មៅ ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ។
គឺជាពិសេសការផ្ទេរតំណែងដោយសម្លេងនៃការបោះឆ្នោតជាសាកលគាំទ្រ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មី នាអាណត្តិទី៧ នេះដែលធ្វើអោយប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសបានសុខសប្បាយ និងសុំជាម្លប់ដ៏ត្រជាក់ត្រជុំសម្រាប់កូនចៅជានិរន្តន៍តរៀងរហូតទៅ។
ឆ្លៀតក្នុងឪកាសដ៏ថ្លៃថ្លានោះដែរ ឯកឧត្តម មីន ចាន់ធី ប្រធានសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដេីម្បីសន្តិភាព និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី
ដែលបានចូលរួមកាន់វេនទី៨ នៃវត្ត ” កំបូល” សូមឧទ្ទិសកុសលជូនដល់ញាតិសន្តានទាំង៧ សន្តានមាន មាតា បីតា ជាអ្នកមានគុណ ជីដូន ជីតា សូមទទួលនូវការឧទ្ទិសផលបុណ្យពីកូន ពីចៅៗទាំងអស់គ្នា និង សូមអោយពរជ័យកូនចៅជួបតែសេចក្តីសុខគ្រប់ប្រការកបីឃ្លៀងឃ្លាតឡើយ៕