ខេត្តព្រៃវែង៖ ខណៈពេលផឹកស៊ីជាមួយគ្នាដោយស្រវឹងជោគជាំ បុរសជាប្តីរករឿងប្រពន្ធឈ្លោះប្រកែកគ្នា ប្តីក៏ទាញកាំបិតកាប់ប្រពន្ធ ចំនួន៣កាំបិទបណ្តាលអោយស្លាប់យ៉ាងអនោចអធម៍នៅនិងកន្លែងតែម្តង។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១៣:០០ នាថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣។
ដែលទីតាំងកេីតហេតុស្ថិតភូមិសង្គ្រោះ ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង ។ គឺកេីតឡេីងនៅផ្ទះប្តីប្រពន្ធនេះតែម្តង។
លោកមេបញ្ជាការរងស្រុក អនុសេនីយ៍ទោ នូ ចន្ទ័ពិសិដ្ឋ បានបញ្ជាក់ថា៖
ឃាតកម្មនេះកើតឡើងនៅចំនុចផ្ទះជនរងគ្រោះ ដែលស្ថិតនៅភូមិសង្គ្រោះ ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង។
ដោយបង្កឡើងដោយជនសង្ស័យឈ្មោះ សំ រីម ភេទប្រុស អាយុ៤៣ឆ្នាំ មានទីលំនៅភូមិឃុំខាងលើ ។ ដោយជនសង្ស័យបានយកកាំបិតកាប់ទៅជនសង្សយ័(ត្រូវជាប្រពន្ធ)ឈ្មោះមុត គីមឡាង ភេទស្រី អាយុ៤១ឆ្នាំ នៅភូមិឃុំខាងលើត្រូវចំចំនួន៣កន្លែង ១/ស្មាខាងឆ្វេង១កាំបិត ២/កដៃឆ្វេង១កាំបិត ៣/ម្រាមដៃស្តាំ១កាំបិត បណ្តាលឲស្លាប់ភ្លាមៗនៅលើផ្ទះរបស់ខ្លួនតែម្តង។
អាវុធហត្ថបន្តទៀតថា : មូលហេតុ គ្រួសារនេះផឹកស្រាទាំងពីរនាក់ប្តីប្រពន្ធ ដោយ ស្រវឹងស្រារាល់ថ្ងៃ ។ ស្រាប់តែថ្ងៃកេីតហេតុ ជនបង្កហឹង្សារឈ្លោះប្រកែកគ្នា ប្តីក៏យកកាំបិតកាប់ប្រពន្ធ បណ្តាលស្លាប់នៅកន្លែងកេីតហេតុតែម្តង។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងមានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋានស្រុកពាមជរ និងចាត់ការតាមនិតិវិធីច្បាប់៕