ឯកឧត្ដម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន បានអញ្ជើញចូលរួមជំនួបពិភាក្សាការងារ និងធ្វើបច្ចុប្បន្នភាពលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងព័ត៌មាន និងក្រុមមេធាវីរបស់រាជរដ្ឋាភិបាល លើកិច្ចការពារផ្លូវច្បាប់ដល់អ្នកសារព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្តម គី តិច ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្នុងនោះក៏មានការអញ្ជើញចូលរួមពី អនុប្រធាន សមាជិកមេធាវីរាជរដ្ឋាភិបាល មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន និងថ្នាក់ដឹកនាំក្រសួងព័ត៌មាន នៅទីស្តីការគណៈ រដ្ឋមន្ត្រី ។