ក្រោយពីយកខ្លួនជុំនុំទម្រះក**ីលោកចាងហ្វាងទាំងបីរូបហាក់ពុំទាន់ទទួលបានភាពយុត្តិធម៌នៅឡើយទេជុំវិញករណីលោកសុខសុវណ្ណប្ដឹងពីបទបរិហារគេភាស

ភ្នំពេញ៖ក្រោយពីចូលខ្លួនជំនុំជម្រះក្តីនៅសាលាឧទ្ធរណ៍លោកចាងហ្វាងទាំងបីរូប ហាក់ពុំទាន់បានទទួលនូវយុត្តិធម៌នៅឡើយទេ ជុំវិញករណីលោក សុខ សុវណ្ណ ប្ដឹងពីបទបរិហារកេរ្តិ៍ ទាំងដែលអង្គភាពទាំងបី ខាងលើមានភស្តុតាង ច្បាស់លាស់។

ពាក់ព័ន្ធករណីរងបណ្ដឹងពីលោក សុខ សុវណ្ណ ជាចាងហ្វាងសារព័ត៌មាន UMA TV Online ប្តឹងចោទពីបទ៖ បរិហាកេរ្តិ៍ ឬមួលបង្កាច់ចំពោះការប៉ះពាល់កិត្តិយស និងសេចក្ដីថ្លៃថ្នូរ ប្រព្រឹត្តទៅ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ តាមបញ្ញត្តិមាត្រា១០ នៃច្បាប់ស្តីពីរបបសារព័ត៌មាន អង្គភាពទាំងបីខាងលើ ស្នើសុំអោយតុលាការផ្តន្ទាទោសតាមច្បាប់ជាធរមាន និងផ្តល់ភាពយុត្តិធម៌ដល់អ្នកសារព័ត៌មាន ដែលបានផ្សាយតាមវិជ្ជាជីវជាអ្នកសារព័ត៌មាន។

ការដែលរងបណ្តឹងអយុត្តិធម៌នេះ ក្រោយពេលអង្គភាពទាំងបី បានចុះផ្សាយព័ត៌មានមួយមានចំណងជើងថា៖ក្រដាសខ្ចប់ភ្លើងមិនជិតទេ ទីបំផុតមន្ទីរពហុព្យាបាល សម្ភព សុខ សុវណ្ណ និង សុវណ្ណ រិទ្ធីសក្ដិ មិនមានច្បាប់នោះទេ គឺលួចប្រើប្រាស់ឈ្មោះវេជ្ជបណ្ឌិត កែវ ការីណូ ដែលបានស្លាប់បាត់បង់ជីវិតទៅហើយ និងពុំមានពាក់ព័ន្ធនឹងមន្ទីរពហុព្យាបាលសម្ភព សុខ សុវណ្ណ» ដែលមានទីតាំងស្ថិតក្នុងភូមិទេពប្រណម ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាលនោះទេ។

ដោយមន្ទីរពេទ្យមួយនេះបានលួចប្រើប្រាស់ឈ្មោះ លោក វេជ្ជបណ្ឌិត កែវ ការីណូ ដែលលោកវេជ្ជបណ្ឌិតរូបនេះបានទទួលមរណ:ភាពទៅហើយនោះ លោក សុខ សុវណ្ណ ជាចាងហ្វាងសារព័ត៌មាន UMA TV Online បែរជាប្តឹងចោទអង្គភាពទាំងបីខាងលើពីបទ៖ បរិហាកេរ្តិ៍ ឬមួលបង្កាច់ចំពោះការប៉ះពាល់កិត្តិយស និងសេចក្ដីថ្លៃថ្នូរ ប្តឹងទៅចាងហ្វាងទាំងបីទៅវិញ
១/លោក នួន នី ចាងហ្វាងការផ្សាយអង្គភាព ខ្មែរសុក្រឹត្យ
២/លោក មីន ចន្ធី ចាងហ្វាងការផ្សាយអង្គភាពអាស៊ានដេលី
៣/លោក ឈុំ ដានី ចាងហ្វាងការផ្សាយអង្គភាពកងមាសញូស៍។

ក្រោយពីទទួលបានការសាកសួរអង្គសវនាការចៅក្រមជំនុំជម្រះក្តីអយ្យការសាលាដំបូងរាជធានីភ្នំពេញរួច លោកចាងហ្វាងទាំងបីបានផ្ដល់បទសម្ភាសន៍ដល់បណ្ដាញព័ត៌មានអោយដឹងថា ការចុះផ្សាយរបស់ពួកគាត់គឺមានវិជ្ជាជីវៈត្រឹមត្រូវ និងបានសម្ភាសន៍អ្នកនាំពាក្យក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាលខេត្តពាក់ព័ន្ធនិងទទួលបានឯកសារមួយចំនួនដែលជាឯកសារដែលបញ្ជាក់ថាទីតាំងដែលបើកពហុព្យាបាលដែលមានឈ្មោះ មន្ទីរពហុព្យាបាល សម្ភព សុខ សុវណ្ណ និង សុវណ្ណ រិទ្ធីសក្ដិ ពិតជាមិនមានច្បាប់អនុញ្ញាតពិតប្រាកដមែន។

លោកចាងហ្វាងទាំងបីរូបក្រោយពីរអយ្យការសាលាដំបូលរាជធានីភ្នំពេញធ្វើការសាកសួរចម្លើយនិងជំនុំជម្រះក្តីខាងលើរួចបានលើកឡើងថាពួកគាត់ផ្សាយអ្វីដែលជាការពិតហើយការចុះផ្សាយព័ត៌មានខាងលើនេះក៏ដូចចូលរួមបម្រើជាប្រយោជន៍សាធារណៈរួម សង្គមជាតិ និងប្រជាពលរដ្ឋទូទាំងប្រទេស លោកក៏បានបានទទូចសំណូមពរសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ស្នើសុំឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រីនិងជា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌

ពួកគាត់សង្ឃឹមថាថ្នាក់ដឹកនាំលោកនិងមាន សុភវិនិច្ឆ័យនឹងជួយអន្តរាគមន៍នៅលើសំណុំរឿងពួកគាត់ដែលបានផ្សព្វផ្សាយជារឿងការពិតបែរត្រូវជាគេប្ដឹងទៅវិញហើយចុងក្រោយគាត់ក៏សំណូមពរទៅដល់អង្គចៅក្រមជំនុំជម្រះទាំងមូលតំណាងអយ្យការព្រះរាជអាជ្ញា ក្រឡាបញ្ជី នៅក្នុងសាលាយុត្តិធម្មនេះសូមឱ្យលោកពិនិត្យដោយសុភវិនិច្ឆ័យនិងសុំអោយរួចពីបទចោទចំពោះរពួកលោកទាំងបីនាក់។

ព័ត៌មានដែលជាប់ទាក់ទង