ទីតាំងបញ្ជល់មាន់តាមអនឡាញ ជាច្រើនកន្លែង បើកដំណើរការយ៉ាងរលូន សង្ស័យជាឆ្នាំងបាយសមត្ថកិច្ចក្នុងមូលដ្ឋាន”
កំពង់ចាម÷ទីតាំងល្បែងសុីសង បញ្ជល់មាន់តាមអនឡាញ មួយកន្លែង ដែលបានបើកទទួលភ្ញៀវ ចូលលេងយ៉ាងគគ្រឺក គគ្រេង ហាក់មិនខ្លាចញញើតនិងសមត្ថកិច្ច សោះឡើយ ដែលមានទីតាំងស្ថិតនៅចំណុចផ្សារស្រែវាលជ្រកក្រោម ស្លាក ហាងកាហ្វេ អុឹង ម៉េងអាង និងទីតាំងផ្សេងទៀត ក្នុងឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
ប្រជាពលរដ្ឋ បានលើកឡើងថាទីតាំងខាងលើនេះ បើកដំណើការរៀងរាល់ថ្ងៃ ដោយមានភ្ញៀវ ជាច្រើននាក់ ចូលលេង យ៉ាងគក្រឹកគគ្រេង សមត្ថកិច្ចក្នុងមូលដ្ឋានហាក់មិនអើពើសោះឡើយ។
ពលរដ្ឋបានស្នើរឲ្យសារព័ត៌មានយើង ជួយធ្វើការផ្សព្វផ្សាយ និងសំណូមពរដល់ឯកឧត្តម អ៊ុនចិន្តា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម និងលោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ជួយចុះពិនិត្យទីតាំងខាងលើនេះផង ដើម្បីរក្សាសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងនោះផង ជាពិសេសរក្សានៅពាក្យស្លោក ភូមឃុំមានសុវត្ថិភាព គ្មានអំពើឆក់ ប្លន់និងករណីផ្សេងៗទៀត។
សូមរំលឹកថា: កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កន្លងផុតទៅនេះ សម្តេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសង និងកន្លែងចែកចាយនូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។
សម្តេចតេជោ បានបញ្ជាក់យ៉ាងដាច់ណាត់ទៀតថា: បើអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ស្រុក/ក្រុង/ខេត្ត, ណាមិនហ៊ានក្នុងការទប់ស្កាត់ និងមិនបង្ក្រាបទីតាំងបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅក្នុងមូលដ្ឋានរបស់ខ្លួននោះទេ! អាជ្ញាធរនិងសមត្ថកិច្ច ទាំងនោះនិងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងថែមទៀតផង។
ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ព្រមទាំងរង់ចាំទទួលការបកស្រាយ ពីភាគី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ ៕សូមអគុណ !