ពិតជាខ្សែធំមែន! ក្រុមហ៊ុនហេង អេងដែលកាយទួលបុរាណបឹងពោធ៍ខ្ទេចខ្ទីអស់អត់ព្រមលុបវិញ!!! ខណៈដីអាងបឹងពោធ៍53 ហិចតាដែលលោកខៃ សុដា ជួលឲ្យប្រជាកសិករ 14 ឆ្នាំមិនដឹងយកលុយទៅណា?
ខេត្តបាត់ដំបង÷ក្រោយពីបណ្តាញសារព័ត៌មានបានចុះផ្សាយពីរឿងអាស្រូវរបស់លោក ខៃ សុដា ប្រធានស្ដីទីនៃមន្ទីរធនធានទឹកបាត់ដំបង ដោយបានយកដីអាងដែលជាសម្បត្តិរដ្ឋជួលអោយប្រជាកសិករអស់រយៈពេល 14 ឆ្នាំកន្លងមកមិនដឹងថាយកលុយនោះយកទៅណា?
លោកពូ លន់ ម៉ាប់ ប្រធានសហគមន៍សង្កាត់អូរម៉ាល់ និងលោក ពូ អង វន័ បាន
បញ្ជាក់ថា : ចាប់ពីឆ្នាំ 2009 រហូតដល់ឆ្នាំ 2023 លោក ខៃ សុដា ដែលបច្ចុប្បន្នជាប្រធានស្តីទីនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានចូលមកគ្រប់គ្រងត្រួតត្រាលើដីទឹកអាងទឹកបឹងពោធ៍នេះ ព្រមទាំងយកដីស្រែ 53 ហិចតាក្នុងអាងនេះជួលបន្តដោយយកឈ្នួលពីប្រជាពលរដ្ឋមួយហិចតា 2500បាត (លុយថៃ) ធ្វើ2ដង 5000បាត (លុយថៃ) រៀងរាល់ឆ្នាំ។ ចំពោះការប្រមូលប្រាក់ឈ្នួលពីបងប្អូនប្រជាពលរដ្ឋទៀតសោតគឺ លោកពូ លន់ ម៉ាប់ និងលោកពូ អង វ័ន ជាអ្នកប្រមូលលុយទៅជូនលោក ខៃ សុដា ដែលមានតួនាទីប្រធានស្តីទីនៃមន្ទីរធនធានទឹកនិង ឧតុនិយមខេត្តបាត់ដំបង ដោយផ្ទាល់ដៃរៀងរាល់ឆ្នាំដោយមានរយះពេល14ឆ្នាំកន្លងមកហេីយ។
លោកពូលន់ ម៉ាប់ និងលោកពូ អង វ័ន បានបន្តទៀតថា : បេីទោះបីជាលោកទាំង2នាក់ ស្បថដល់ណាក៏លោកហ៊ានស្បថដែរ គឺមិនមែនវេរលុយទេត្រូវយកទៅអោយផ្ទាល់ដៃ ហេីយលោកទាំង2នាក់គ្មានបានលុយសូម្បីមួយរៀលនៃការជួលដី53 ហិចតានោះទេ គឺគ្រាន់តែលោកមានឈ្មោះអាស្រ័យផលធ្វេីស្រែក្នុងអាងម្នាក់ 5 ទៅ6 ហិចតាតែប៉ុណ្ណោះ ។ ហើយការជួលទៀតសោត ក៏លោកទាំង2នាក់បង់លុយអោយ លោក ខៃ សុដា ពេញថ្លៃដូចប្រជាពលរដ្ឋផ្សេងទៀតដែរ គឺមួយដង 2500 បាត (លុយថៃ) ធ្វើពីរដងក្នុងមួយឆ្នាំ 5000បាត (លុយថៃ) សរុបរយះពេល 14ឆ្នាំកន្លងមកហេីយ។
ប៉ុន្តែដោយឡែកក្នុងឆ្នាំនេះដល់ពេលវេលាប្រមូលផលស្រូវ ហើយក៏ជាពេលវេលាដែលត្រូវប្រមូលលុយឈ្នួល 53ហិចតាផងដែរ លោកលន់ ម៉ាប់ និងលោក អង វ័ន បានយកលុយឈ្នួលដែលប្រជាពលរដ្ឋបង់ឲ្យ ដោយយកទៅផ្ទះដើម្បីជូនលោកខៃ សុដា ដូចលេីកមុនៗដែរ ស្រាប់តែប្រពន្ធលោក ខៃ សុដា ដេញលោកពូទាំងពីរនាក់ចេញពីផ្ទះ ដោយនិយាយថាមិនដឹងមិនឮទេ ហើយក៏មិនដឹងប្ដីរបស់គាត់ទៅទីណាដែរ ?ហើយលុយណ្ណឹង យកទៅណាយកទៅគាត់មិនដឹងឮទេ។ ខណៈពេលនោះលោកពូ លន់ ម៉ាប់ និងលោកពូ អង វ័ន ក៏បន្តយកលុយទៅមន្ទីរធនធានទឹកនិងឧតុនិយមទៀត ដើម្បីយកទៅឲ្យលោក ខៃ សុដា ផ្ទាល់ ប៉ុន្តែមិនជួបដោយមន្ត្រីនៅទីនោះប្រាប់ថាមិនដឹងលោកខៃ សុដា ទៅណាទេ?
ដោយមិនហ៊ានទុកលុយដែលជាឈ្នួលជួលឲ្យប្រជាពលរដ្ឋ 53 ហិចតានោះលោកពូលន់ម៉ាប់ និងលោកពូ អង វ័ន ក៏យកលុយនោះមកប្រគល់ជូនលោក ទុយអឿត មេភូមិបឹងរាំង ដោយលោកលន់ ម៉ាប់ ប្រធានសហគមន៍សង្កាត់អូម៉ាល់
និងលោក អង វ័នស្នើដល់លោកមេភូមិបឹងរាំង សូមទុកលុយឈ្នួលពីប្រជាពលរដ្ឋធ្វើសែ 53 ហិចតានេះ សម្រាប់ជួយធ្វើផ្លូវដែលខូចខាតនិងស្ដារអាងឡេីងវិញ ព្រមទាំងជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋណាដែលខ្វះខាតខ្លាំងក្នុងមូលដ្ឋាន ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលដែលមានសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ដោយឡែកចំពោះទួលបុរាណបឹងពោធិ៍ដែលមានអាយុកាលរាប់រយ ពាន់ឆ្នាំមកហេីយនោះ ដែលជាទីសក្ការៈរបស់ប្រជាពលរដ្ឋទាំង១០ភូមិ ក្នុងសង្កាត់អូរម៉ាល់ តែងតែគោរពបូជារៀងរាល់ឆ្នាំមិនដែលខកខាននោះទេ តែអកុសល
ត្រូវបានក្រុមហ៊ុន ហេង អេង ដោយបានច្បាប់ពីសង្កាត់អូរម៉ាល់ និងមន្ទីរធនធានទឹកនិង ឧតុនិយមខេត្តបាត់ដំបង មកគាស់កាយធ្វើអោយខូចខាតបាត់បង់ជុំវិញជេីងទួលបុរាណ ព្រមទាំងផ្នូរបុព្វបុរស និងរបស់របរផ្សេងៗផងដែរនៅក្នុងផ្នូរសពនិងក្នុងដីនោះស្ទេីរតែទាំងស្រុង ហើយការកាយអាចម៍ដីទៀតសោត គឺកាយយប់ៗទៀតផង ។
ប្រជាពលរដ្ឋទាំង10ភូមិ ដែលរស់នៅក្នុងសង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង
ស្នេីសុំដល់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយស្នើសុំអាងស្តុកទឹកបឹងពោធិ៍នេះជាអាងស្តុកទឹកឡើងវិញដេីម្បីរក្សាស្តុកទឹកប្រើប្រាស់ក្នុងសហគមន៍ប្រជាពលរដ្ឋក្នុងសង្កាត់អូរម៉ាល់នូវពេលជួបគ្រោះរាំងស្ងួតមួយដងមួយកាលជួយសង្គ្រោះដំណាំផ្សេងៗទៀតបានមួយចំនួន ហើយក្រៅពីនេះអាងទឹកបឹងពោធិ៍ជាជម្រកត្រី, សត្វស្លាប, ខ្យង ខ្ចៅ ក្រំ ក្តាមនិងបន្លែធម្មជាតិជាច្រើនទៀតផងដែរ ដែលជាកត្តាធ្វើអោយប្រជាពលរដ្ឋរដ្ឋអាស្រ័យផលបានគ្រប់ៗគ្នា។
ចំពោះទួលបុរាណត្រូវអោយក្រុមហ៊ុន ហេង អេង ដែលធ្វើអោយខូចខាតនោះលុបសំអាតឡេីងវិញដូចដេីម និងផ្លូវ 1850 ម៉ែត្រ ចាប់ផ្ដើមពីនប់អាងបឹងមកជាប់និងផ្លូវ Highway ដែលបានប្រើប្រាស់ដោយក្រុមហ៊ុន ហ៊ុយ អេង នេះមានសភាពខ្ទេចខ្ទីស្ទើរតែទាំងស្រុងជាហេតុធ្វេីអោយសិស្សានុសិស្សជួបការលំបាកក្នុងការធ្វេីដំណេីរទៅសាលារៀន។
អាស្រ័យហេតុនេះសូម សម្តេចបវរធិបតី មេត្តាជួយរកដំណោះស្រាយជូនបងប្អូនប្រជាពលរដ្ឋទាំង 10ភូមិ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបងដោយក្តីអនុគ្រោះ។
ជាទីបពា្ចប់យេីងខ្ញុំប្រជាពលរដ្ឋទាំង10ភូមិ ដែលរស់នៅក្នុងសង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង
សុំគោរពជូនពរ
ដល់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ សុំជួបប្រទះនូវពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កបីឃ្លៀងឃ្លាតឡើយ ដេីម្បីគង់ជាម្លប់ដ៏ត្រជាក់សម្រាប់កូនចៅតរៀងរហូតទៅ ។
ប្រជាពលរដ្ឋទាំង10ភូមិ ដែលរស់នៅក្នុងសង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង
សុំស្នេីសុំដល់ ឯកឧត្តម ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម មេត្តាចាត់ជំនាញមកធ្វើការស្រាវជ្រាវអំពីភាពមិនប្រក្រតីរបស់លោក ខៃ សុដា ប្រធានស្តីទីនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ដែលបានយកដីស្តុកទឹកដែលជាសម្បត្តិរដ្ឋជួយទៅអោយបងប្អូនប្រជាពលរដ្ឋអស់រយះពេល14 ឆ្នាំមកហើយនេះ តេីលុយដែលជួលនេះយកដាក់ហោប៉ៅខ្លួនឯងនិងបក្សពួក ឬយកដាក់ចូលថវិការដ្ឋសំរាប់ប្រេីប្រាស់ជាផលប្រយោជន៍រួម?
ប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់អូរម៉ាល់ ក្រុង-ខេត្តបាត់ដំបង សុំស្នេីសុំដល់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មេត្តាចាត់មន្ត្រីជំនាញ និងសុំអោយបេីកការសេុីបអង្កេតក្រុមហ៊ុន ហេង អេង ដែលបានច្បាប់ពីមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង មកគាស់កាយខ្ទេចខ្ទីទួលបុរាណបឹងពោធ៍ ដែលមានអាយុកាលរាប់រយពាន់ឆ្នាំមកហើយ តេីចេតនារបស់ក្រុមហ៊ុន ហេង អេង នេះកាយយកអ្វីអោយពិតប្រាកដ? ដែលទួលបុរាណបឹងពោធិ៍នេះគឺជាទីសក្ការៈសំរាប់បងប្អូនប្រជាពលរដ្ឋគោរពប្រតិបត្តិ ជំនឿរតាំងពីជំនាន់ដូនតាមកម្លេ៉ស ហើយការដឹកជព្ជាូនទៀតសោតគឺដឹកអាចម៍ដីយប់ៗទៀតផង ៕