ទំនាស់ដីធ្លីជាច្រេីនឆ្នាំរវាងបងប្អូនប្រជាពលរដ្ឋស្រុកព្រៃនប់ និងឧកញ៉ាភឿន ផល្លា ត្រូវបានអភិបាលខេត្តព្រះសីហនុ ស្រាវជ្រាវឃើញការពិតហើយ!

VID_20231111_000042_713.mp4

ខេត្តព្រះសីហនុ÷ ប្រជាពលរដ្ឋដែលស្ថិតនៅភូមិអូរឧកញ៉ាហេង និងភូមិអូរតាសេក ស្ថិតក្នុងឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុបាននាំគ្នាមកដល់
ឃុំអូរឧកញ៉ាហេង ដែលស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយសុំឲ្យឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មេត្តាលិខិតអនុវត្តតាមលិខិត
០៧៨ /របក ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ពីព្រោះរដ្ឋបាលខេត្តព្រះសីហនុបានបើកការស៊ើបអង្កេតរួចរាល់ដឹងខុសត្រូវអស់ហើយ ដែលការពិតភាគីខាងលោកឧកញ៉ា ភឿន ផល្លា បានក្លែងលិខិតស្នាម ដោយចង់បានដីពីបងប្អូនប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា : នៅឆ្នាំ១៩៧៩ ក្រោយថ្ងៃរំដោះ  ប្រជាពលរដ្ឋនៅឃុំអូរឧកញ៉ាហេងបានចូលកាន់កាប់ដីស្រែចម្ការនិងអាស្រ័យផល ដោយសង់លំនៅឋានរៀងៗខ្លួន ព្រមទាំងបានបង្ករបង្កើនផល ដីស្រែចម្ការជាលក្ខណៈក្រុមសាមគ្គី។
ដោយនៅកំឡុងឆ្នាំ១៩៩២ មានក្រុមជនជាតិចិនតៃវ៉ាន់ពីរនាក់ប្តីប្រពន្ធ ឈ្មោះ ជិន យានមិង និង ចូវ ស៊ូមុី
បានចុះប្រមូលទិញដីស្រែចម្ការរបស់បងប្អូននៅ ភូមិអូរឧកញ៉ាហេង និងភូមិអូរតាសេក ជាបន្តបន្ទាប់ ប៉ុន្តែការចុះទិញដីនៅពេលនោះ មានប្រជាពលរដ្ឋខ្លះបានទទួលប្រាក់គ្រប់ចំនួន គ្រួសារប្រជាពលរដ្ឋខ្លះបានត្រឹមទទួលប្រាក់កក់តែប៉ុណ្ណោះ និងគ្រួសារប្រជាពលរដ្ឋផ្សេងទៀតមិនបានលក់ផង តែត្រូវគេគូសប្លង់យកដីស្រែចម្ការរបស់ពួកគាត់តែម្ដង។

នៅថ្ងៃទី០១ ខែវិច្ឆិការ ឆ្នាំ១៩៩៣ មានព្រះរាជក្រឹតកំណត់តំបន់ឧទ្យានជាតិរាមគ្របដណ្ដប់ដីចំនួន ៤ឃុំ តែទោះបីជាមានព្រះរាជក្រឹត្យក៏ដោយ ក៏បងប្អូនប្រជាពលរដ្ឋនៅឃុំអូរឧកញ៉ាហេង នៅតែបន្តកាន់កាប់លើដីស្រែចំការរបស់បងប្អូនជាធម្មតា។ លុះដល់ឆ្នាំ ២០១៥និងឆ្នាំ ២០១៧ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចចេញអនុក្រឹត្យកាត់ដីជូនជាតំបន់សហគមន៍ចាប់តាំងពីមានព្រះរាជក្រឹត្យនៅឆ្នាំ១៩៩៣មក បងប្អូននៅភូមិអូរឧកញ៉ាហេង និងភូមិអូរសេក បានរស់នៅនិងអាស្រ័យផលជាក់ស្ដែងជាប់រហូតមក ដោយមានអាជ្ញាធរភូមិឃុំនិងស្រុកទទួលស្គាល់ ដោយពុំមានបុគ្គលណាឬក្រុមហ៊ុនណាមកអះអាងថាជាដីរបស់ខ្លួននោះទេ។

ទើបតែកំឡុងឆ្នាំ ២០១៨ ប្រជាពលរដ្ឋដែលជាម្ចាស់ដី ដែលមានទីតាំងស្ថិតនៅក្នុងភូមិអូរតាសេក និងភូមិអូរឧកញ៉ាហេង
ឃុំអូរឧកញ៉ាហេង បានស្នើសុំចុះបញ្ជីបណ្ណកម្មសិទ្ធិ នៅលើដីរបស់ខ្លួន ស្រាប់តែត្រូវបានក្រុមហ៊ុនលោកឧកញ៉ា
ភឿន ផល្លា ប្ដឹងទប់ស្កាត់មិនឱ្យធ្វើការចុះបញ្ជីដោយអះអាងថាដីនេះជារបស់គាត់ដែលបានទិញពីជនជាតិចិនតៃវ៉ាន់។

នៅថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២០ រដ្ឋបាល
ខេត្តព្រះសីហនុ បានប្រកាសតំបន់ធ្វើការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋ ក្រុមការងាររបស់លោកឧកញ៉ា ភឿន ផល្លា បានចុះលួងលោមបញ្ឆោតគ្រួសារប្រជាពលរដ្ឋមួយចំនួនតាមខ្នងផ្ទះ ដែលមានទីតាំងភូមិអូរ
ឧកញ៉ាហេង និងភូមិអូរតាសេក ឲ្យគាត់មេដៃទទួលស្គាល់ថា ប្រជាពលរដ្ឋបានរស់នៅលើដីរបស់ក្រុមហ៊ុនដោយក្រុមហ៊ុនសន្យាកាត់ដីឲ្យប្រជាពលរដ្ឋកាន់កាប់ស្របច្បាប់វិញ ដែលការទទួលស្គាល់នេះមានតែបងប្អូនប្រជាពលរដ្ឋមួយចំនួនតូច
ប៉ុណ្ណោះដែលបានផ្ដិតមេដៃអោយដោយសារបងប្អូនប្រជាពលរដ្ឋ
យល់ច្រឡំថា ជាក្រុមការងាររបស់មន្ត្រីសុរិយោដីដែលត្រូវធ្វើការវាស់វែងក្បាលដីជាលក្ខណ:ប្រព័ន្ធ។

ព័ត៌មានដែលជាប់ទាក់ទង