ឯកឧត្តម គង់ សោភ័ណ្ឌ និងលោកជំទាវ ថេង ពុទ្ធិតា ចូលរួមពិធីសូត្រមន្តបុណ្យកឋិននៅវត្តមុន្នីសុវណ្ណ ហៅវត្តចំពុះក្អែក
(ភ្នំពេញ)៖ នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល និងលោកជំទាវ ថេង ពុទ្ធិតា គង់សោភ័ណ្ឌ ព្រមទាំងសហការី មន្ត្រីរាជការ អាចារ្យ គណ:កម្មការ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្តបុណ្យកឋិនទាន វត្តមុន្នីសុវណ្ណ ហៅវត្តចំពុះក្អែក ស្ថិតនៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
«បុណ្យដែលទាយកទាយិកាធ្វើដោយនាំចីវរទៅប្រគេនចំពោះភិក្ខុសង្ឃដែលបានគង់ចាំវស្សាអស់រយៈវេលា៣ខែ ក្នុងអាវាសវត្តណាមួយហើយដើម្បីឲ្យលោកក្រាលគ្រងនោះហៅថាបុណ្យកឋិន ឬកឋិនទានចីវរ។
ទាយកទាយិកា អ្នកធ្វើកឋិនក៏ត្រូវទទួលបានអានិសង្សដ៏ច្រើនលើសលប់ ក្រៃលែងលើសបុណ្យនានាទាំងអស់លើកលែងតែបុណ្យធម្មទាន ហើយរមែងបានសុខចម្រើនទាំងក្នុងលោកនេះបន្តដល់បរលោក»៕