ជនសង្ស័យចំនួន ៥ នាក់ ដែលមានឧត្ដមសេនីយ៍ទោ វ៉ាន់ កុសល ជាមេខ្លោង ត្រូវតុលាការចោទប្រកាន់ពីបទ ចាប់ និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស ជំរិតយកប្រាក់

រាជធានីភ្នំពេញ ៖ នៅថ្ងៃអាទិត្យ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មានថា ជនសង្ស័យចំនួន ៥ នាក់ ដែលមានឧត្ដមសេនីយ៍ទោ វ៉ាន់ កុសល អនុប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ជាមេខ្លោង បានប្រព្រឹត្ត បទល្មើសធ្វើសកម្មភាពដេញចាប់ជនរងគ្រោះនៅតាមផ្លូវសាធារណៈ យកទៅបង្ខាំងដើម្បីទទួលបានផលប្រយោជន៍ពីជន រងគ្រោះជាថ្នូរនឹងការដោះលែងឲ្យមានសេរីភាព។

ជនសង្ស័យចំនួន ៥ នាក់ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ពីបទ ៖ ចាប់ និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស (ជំរិតយកប្រាក់) ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ បទល្មើសមានបញ្ញត្តិឲ្យផ្តន្ទាទោសតាមមាត្រា ២៥៤ កថាខណ្ឌទី១ ចំណុច៣ នៃក្រមព្រហ្មទណ្ឌ ។

អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន មេត្តាជ្រាបថា ៖ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានទទួល ចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលលេខ ៦៤៤៣ ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលមានជនសង្ស័យចំនួន ៥ នាក់ រួមមាន ៖

ទី១-ឈ្មោះ វ៉ាន់ កុសល ភេទប្រុស ទី២-ឈ្មោះ ជួន លឹមហេង ភេទប្រុស ទី៣-ឈ្មោះ អុន សំអូន ភេទប្រុស ទី៤-ឈ្មោះ នេត សុខុម ភេទប្រុស និងទី៥-ឈ្មោះ ឈាវ ស៊ីដេត ភេទប្រុស ដែលត្រូវបានសង្ស័យថា បានប្រព្រឹត្ត សកម្មភាពដេញចាប់ជនរងគ្រោះនៅតាមផ្លូវសាធារណៈ យកទៅបង្ខាំងដើម្បីទទួលបានផលប្រយោជន៍ពីជន រងគ្រោះជាថ្នូរនឹងការដោះលែងឲ្យមានសេរីភាព ។ ក្រោយមក ក្រុមជនសង្ស័យត្រូវបានឃាត់ខ្លួន និងបញ្ជូនមក កាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីមានពាក្យបណ្តឹងរបស់ជនរងគ្រោះ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

ក្រោយពីតំណាងអយ្យការបានធ្វើការស៊ើបអង្កេត ផ្ទៀងផ្ទាត់ និងពិនិត្យលើភស្តុតាងនានា ព្រមទាំងបាន ស្ដាប់ចម្លើយជនសង្ស័យទាំងអស់ខាងលើឃើញថា៖ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ក្រុមជនសង្ស័យខាងលើ ព្រមទាំងបក្ខពួក បានធ្វើសកម្មភាពឃាត់រថយន្តរបស់ជនរងគ្រោះជាជនជាតិចិនចំនួន ៣ ករណី ៖

ករណីទី១ ៖
នៅថ្ងៃទី១៦ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង២២ និង០០នាទី ក្រុមជនសង្ស័យ និងបក្ខពួក បានធ្វើ សកម្មភាពឃាត់រថយន្តម៉ាក TOYOTA ALPHARD ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AW-2116 និងឃាត់ខ្លួនជន រងគ្រោះជាជនជាតិចិនចំនួន ៤នាក់ នៅចំណុចម្តុំក្បាលថ្នល់ ខណ្ឌចំការមន រាជធានីភ្នំពេញ យកទៅមន្ទីរប្រឆាំងគ្រឿងញៀនដើម្បីធ្វើការឆែកឆេរ ដោយរកឃើញម្សៅពណ៌ទឹកក្រូចចំនួន ១កញ្ចប់ថង់តូចនៅក្នុងរថយន្ត រួចចោទ ប្រកាន់ជនរងគ្រោះថាបានរក្សាទុកគ្រឿងញៀន ។ បន្ទាប់មក ក្រុមជនសង្ស័យបានបញ្ជូនជនរង់គ្រោះទាំង ៤នាក់ ទៅបន្ទប់ឃាត់ខ្លួនជាបណ្តោះអាសន្នដើម្បីបង្ខាំងជនរងគ្រោះ បន្ទាប់មកក្រុមជនសង្ស័យបានទៅជួបជនរងគ្រោះ និងចរចាររឿងតំម្លៃក្នុងការដោះលែងឲ្យមានសេរីភាព ដោយតម្រូវឲ្យបង់ប្រាក់ក្នុងមួយនាក់ ១០,០០០(មួយម៉ឺន) ដុល្លារអាមេរិក ជាថ្នូរនឹងការដោះលែង ។ រហូតមកដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង៥ និង០០នាទី ក្រុមជនសង្ស័យបានទៅជួបជនរងគ្រោះម្តងទៀត ហើយក៏បានធ្វើការសម្របសម្រួល ឲ្យជនរងគ្រោះបង់ប្រាក់ត្រឹម ចំនួន ១៥,០០០ (មួយម៉ឺនប្រាំពាន់) ដុល្លារអាមេរិក ដើម្បីជាថ្នូរនឹងការដោះលែងឲ្យមានសេរីភាពវិញ ។
ក្រុមជនសង្ស័យព្រមទាំងបក្ខពួក បានឃាត់ និងក្នង់នឹងអាវុធទៅលើជនរងគ្រោះដែលមានឈ្មោះ ZHU JIWAT។

ករណីទី២ ៖
នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល២៣ និង០០នាទី មានជនជាតិចិនចំនួន ៤នាក់ ជិះរថយន្តម៉ាក TOYOTA RALLY HILUX REVO ពាក់ស្លាកលេខភ្នំពេញ 2BB-0037 ចេញពីណាហ្គាវើលភេទប្រុស ឈ្មោះ LI LEI ភេទប្រុស ឈ្មោះ LI YUNSHUAI ភេទប្រុស និងឈ្មោះ HU BANGCAI ភេទប្រុស រួចបាន ធ្វើការវាយខ្នោះចូលក្នុងរថយន្តបញ្ជូនទៅមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីធ្វើការឆែកឆេរដោយរកឃើញម្សៅពណ៌សចំនួន១កញ្ចប់ថង់តូច រួចចោទប្រកាន់ជនរងគ្រោះថាបានរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន និងបានបញ្ជូនជនរងគ្រោះទៅបន្ទប់ឃាត់ខ្លួនជាបណ្តោះអាសន្នដើម្បីបង្ខាំង ។ លុះដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ៥និង០០នាទី ក្រុមជនសង្ស័យបានទៅជួបជនរងគ្រោះ ដើម្បីចរចារពីតម្លៃក្នុងការដោះលែងឲ្យមានសេរីភាពវិញ ដោយតម្រូវឲ្យបង់ប្រាក់ក្នុងម្នាក់ចំនួន ១០,០០០(មួយម៉ឺន) ដុល្លារអាមេរិក ជាថ្នូរនឹងការដោះលែង ។ ក្រោយបង្ខាំងអស់ជាង ១យប់ ក្រុមជនសង្ស័យបានមកចរចារពីតម្លៃក្នុងការដោះលែងឲ្យមានសេរីភាពម្តងទៀត ពេលនោះជនរងគ្រោះឈ្មោះ ZHU JIWANG បានយល់ព្រមប្រគល់ទូរស័ព្ទរួមទាំងលេខសម្ងាត់គណនីធនាគារ ABA ទៅឲ្យក្រុមជនសង្ស័យ ។ ក្រុមជនសង្ស័យបានឆែកឃើញមានទឹកប្រាក់ចំនួន ៣៣,០០០ (បីម៉ឺនបីពាន់) ដុល្លារអាមេរិក បន្ទាប់មកក្រុមជនសង្ស័យបានឲ្យជនរងគ្រោះទាំង ៤នាក់ ធ្វើលិខិតផ្ទេរសិទ្ធិដើម្បីទៅដកប្រាក់ពីធនាគារ ABA ដោយក្រុមជនសង្ស័យបានផ្ទេរប្រាក់តាមរយៈ E-CASH ដើម្បីឲ្យក្រុមជនសង្ស័យអាចដកប្រាក់បាន ។ បន្ទាប់

ព័ត៌មានដែលជាប់ទាក់ទង