ម្ចាស់បនល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ មួយកន្លែងជ្រកក្រោមស្លាក(អ៊ាហ្គល ឃីង កាស៊ីណូ)នៅច្រកដូង ស្ថិតក្នុង.ស្រុកកំរៀង បើកពលរដ្ឋខ្មែរចូលលេង គគ្រឹកគគ្រេង ផ្គើននិងបទបញ្ជា របស់ សម្តេចតេជោ ហ៊ុនសែន

ខេត្តបាត់ដំបង ÷ ទីតាំងបនល្បែងសុីសងគ្រប់ប្រភេទ មួយកន្លែងជ្រកក្រោមស្កាក(អ៊ាហ្គល ឃីង កាស៊ីណូ)នៅច្រកដូង ស្ថិតក្នុង.ស្រុកកំរៀង ខេត្តបាត់ដំបង ឃើញប្រជាពលរដ្ឋខ្មែរនាំគ្នាចូលលេងល្បែងជល់មាន់ តាមអនឡាញ បៀរ និងអាប៉ោង ហ្គេមបាញ់ត្រី ខុសច្បាប់យ៉ាងអនាធិបតេយ្យ ខណៈអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន នាំគ្នារក្សាស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប!

ជាក់ស្តែងនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣.នេះ ភ្នាក់ងារអ្នកសារព័ត៌មាន បានរាយការណ៍ជូនលោក សុខ ដែន អភិបាលស្រុកកំរៀង តាមប្រព័ន្ឋទូរស័ព្ទ ករណីពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងជល់មាន់ តាមអនឡាញ បៀរ និងអាប៉ោង ហ្គេមបាញ់ត្រី ខុសច្បាប់ ជ្រកក្រោមស្លាក(អ៊ាហ្គល ឃីង កាស៊ីណូ)យ៉ាងអនាធឹបតេយ្យ គាត់បានឆ្លើយប្រាប់ថា:រឿងនឹងគាត់ធ្លាប់បានហៅមេការមើលការខុសត្រូវនៅក្នុង(កាសុីណូ)ខាងលើ មកសួរនាំម្តងហើយ ប៉ុន្តែមេការប្រាប់គាត់ថា មិនមានពលរដ្ឋខ្មែរចូលលេងល្បែងនោះទេ? រឿងនេះសង្ស័យលោក សុខ ដែន អភិបាលស្រុកកំរៀង ឆ្លើយដោះសារឲ្យរួចពីម៉ាត់ទេដឹង?

គួររំលឹកថា:កាលនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២.កន្លងទៅថ្មីៗនេះ សម្តេចតេជោ ហ៊ុនសែន បានដាក់បទបញ្ជាឲ្យ គណៈអភិបាលរាជធានី.ទាំង២៥.ខេត្ត.ក្រុង. ដែលតម្រូវឲ្យបង្ត្កាប!ទីតាំងបនល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ នៅទូទាំងប្រទេស ដោយគ្មានការលើកលែង ។

សម្តេចតេជោ ហ៊ុនសែន បានបញ្ជាក់យ៉ាងដាច់ណាត់ទៀតថា: អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន.ស្រុក.ក្រុង.ខេត្ត.ណាមិននាំគ្នាទប់ស្កាត់ និងបង្រ្កាប!ទីតាំងបទល្មើសល្បែងសុីសងខុសច្បាប់នៅតាមមូលដ្ឋាន របស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះនិងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែង ទៀតផង។

បើសេចក្តីរាយការណ៍បានអះអាងមកថា: មួយថ្ងៃៗគេបានឃើញពលរដ្ឋខ្មែរប្រហែល(៩០)ភាគរយ តែងតែនាំគ្នាចូលលេងល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ នៅក្នុង(អ៊ាហ្គល ឃីង កាស៊ីណូ)ស្ថិតក្នុងភូមិសាស្រ្តខាងលើនេះតែម្តង ជាហេតុ!ធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភអំពីសុវត្ថិភាពក្នុងគ្រួសារជាខ្លាំងខ្លាច ប្តីនិងកូនៗពួកគាត់មានការផុងខ្លួននិងការលេងល្បែងខុសច្បាប់ទាំងនោះ ដែលធ្វើឲ្យកើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ជាដើម។

ករណីនេះប្រជាពលរដ្ឋក៍ដូចមហាជនទូទៅ មានការព្រួយបារម្ភជាខ្លាំង ហេតុហើយបាននាំគ្នា សូមស្នើយ៉ាងទទូចដល់ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ជាពិសេស ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង និងចាត់វិធានការទប់ស្កាត់ និងបង្ក្រាប!ទីតាំងបទល្មើសល្បែងសុីសងជល់មាន់ តាមអនឡាញ បៀរ និងអាប៉ោង ហ្គេមបាញ់ត្រីខុសច្បាប់ មួយកន្លែងជ្រកក្រោមស្កាក(អ៊ាហ្គល ឃីង កាស៊ីណូ)នៅច្រកដូង ស្ថិតក្នុងមូលដ្ឋានខាងលើនេះ ដើម្បីឲ្យស្របតាមបទបញ្ជា របស់ សម្តេចតេជោ ហ៊ុនសែន ដែលតម្រូវឲ្យបង្រ្កាបបនល្បែងសុីសងខុសច្បាប់ ដោយគ្មានការលើកលែង ។

អង្គភាពយើងខ្ញុំការផ្សព្វផ្សាយនេះទៅតាមអវីជីវៈ គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ!៕

ព័ត៌មានដែលជាប់ទាក់ទង