ក្រសួងមហាផ្ទៃចាត់តាំងកំលាំង១០នាក់ ចុះស្រាវជ្រាវ នៅ ខេត្តបន្ទាយមានជ័យក្រោយប្រជាពលរដ្ឋស្នើសុំដកតំណែងគណៈអភិបាលខេត្ត២រូប
ខេត្តបន្ទាយមានជ័យ ៖ ក្រសួងមហាផ្ទៃបានចាត់តាំងមន្ត្រីរាជការចំនួន១០រូប ចុះធ្វើការស្រាវជ្រាវពិនិត្យនិងវាលតម្លៃ ក្រោយមានប្រជាពលរដ្ឋស្នើសុំឱ្យមានការដកតំណែងគណៈអភិបាលខេត្ត២រូបនៅខេត្តបន្ទាយមានជ័យ ។ សូមរំលឹកថា៖ ពលរដ្ឋផ្តិតមេដៃសុំផ្លាស់លោក អ៊ុំ រាត្រី និងលោកង៉ោ ម៉េងជ្រួន ចេញពីរឿងដោះស្រាយដី
ក្រសួងមហាផ្ទៃលិខិតបង្គាប់ការលេខា៤២៦ ល.ប.ក ចេញកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ បានចុះហត្ថលេខា ដោយឯកឧត្តម អ៊ុ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ យោងតាមការចាំបាច់ត្រូវបានចាត់តាំងថ្នាក់ដឹកនាំនិងមន្ត្រីរាជការចំនួន១០រូបនៃក្រសួងមហាផ្ទៃអោយចុះទៅបំពេញបេសកកម្មនៅខេត្តបន្ទាយមានជ័យ ដើម្បីចុះសិក្សាស្រាវជ្រាវពិនិត្យនិងវាយតម្លៃលើការអនុវត្តតួនាទី និងភារកិច្ចរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់២៤ ខែធ្នូ ឆ្នាំ២០២៣ ដែលដឹកនាំដោយឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល។
គួររំលឹកថា កាលពីថ្មីៗនេះមានប្រជាពលរដ្ឋ២ភូមិចំនួន១០០គ្រួសារ បានផ្តិតមេដៃស្នើសុំទៅក្រសួងមហាផ្ទៃ ដើម្បីផ្លាស់ប្តូរឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យរឿងទំនាស់ដីធ្លី រវាងប្រជាពលរដ្ឋភូមិចាន់គីរី និងភូមិទួលប្រាសាទ ជាមួយសមាគមន៍អភិវឌ្ឍន៍កសិកម្មជាតិដែលមានផ្ទៃដី១៧២ហិកតា ដែលកើតឡើងរយៈពេលជិត២០ឆ្នាំដែលត្រូវបានដោះស្រាយទទួលភាពអយុត្តិធម៌ សម្រាប់ប្រជាពលរដ្ឋទើបកើតទុកមិនសុខចិត្តសុំដកគណៈអភិបាលខេត្តបន្ទាយមានជ័យ២រូប ។
ថ្មីៗនេះ លោកសាន ស៊ានហូរ ប្រធានក្រុមប្រឹក្សាក្រុងប៉ោយប៉ែត បានចេញសម្លេង២ឃ្លីបរិះគន់យ៉ាងចាស់ដៃទៅលើឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានធ្វើការរំលោភសិទ្ធិការងារថ្នាក់ក្រុង-សង្កាត់-ភូមិ និងដោះស្រាយទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ២ភូមិមានភូមិចាន់គីរី និងភូមិទួលប្រាសាទ ដែលទំនាស់ជាមួយដីសមាគមន៍អភិវឌ្ឍន៍កសិកម្មជាតិដែលប្រជាពលរដ្ឋទទួលភាពអយុត្តិធម៌ ក្រោយបែកសម្លេង១២ឃ្លីបរបស់លោក សាន ស៊ានហូរ ត្រូវបានបណ្តាញសង្គម និងព័ត៌មានដកស្រង់ចេញផ្សាយព្រោងព្រាតហើយត្រូវបានលោក សាន ស៊ានហូរ ចេញលិខិតសុំទោសឯកឧត្តម អ៊ុំ រាត្រី ជាសាធារណៈ ។