ឯកឧត្តម សាម៉ន បណ្ឌិត្យ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន នឹងជាសមាជិកគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ជ.ប.ជ)

ភ្នំពេញ៖ ឯកឧត្តម សាម៉ន បណ្ឌិត្យ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន នឹងជាសមាជិកគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ជ.ប.ជ) ចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ នៃការប្រយុទ្ធប្រឆាំងអំពើរជួញដូមនុស្ស និងដាក់ទិសដៅការងារប្រយុទ្ធប្រឆាំងអំពើរជួញដូមនុស្ស ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ដែលធ្វើនៅទីស្តីការក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤នេះ ។

កិច្ចប្រជុំនេះធ្វើទ្បើងដើម្បីប្រកាសសមាសភាព និងការពង្រឹងតួនាទីភារកិច្ចរបស់( គ.ជ.ប.ជ ) នីតិកាលទី ៧ នៃរដ្ឋសភាក្រោមអធិបតីភាពឯកឧត្តមអភិសន្តិបណ្ឌិតស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងជាប្រធានគ.ជ.ប.ជប្រយុទ្ធប្រឆាំងអំពើរជួញដូរមនុស្ស។

កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួម ឯកឧត្តម លោកជំទាវ ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ដែលជាថ្នាក់ដឹកនាំ និងសមាជិក នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សជាច្រើនរូបទៀតផងដែរ។

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស( គ.ជ.ប.ជ) ត្រូវបានបង្កើតឡើង ដោយព្រះរាជក្រឹត្យ លេខ នស/រកត/០៦១៤/៨០៨ ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ ២០១៤ គឺជាយន្តការអន្តរស្ថាប័ន ថ្នាក់ជាតិ ទទួលបន្ទុកការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ។ ដឹកនាំដោយ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានសមាជិក ២៧រូប មកពី ២២ក្រសួង ស្ថាប័ន និង ០៥ អង្គភាព ជំនាញ ដែលសមាសភាពនេះ តែងតាំងដោយ សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ។

ព័ត៌មានដែលជាប់ទាក់ទង