បុក្គល់ជាឈ្មួញម្នាក់មានអំណាច.ចេញមកពីមន្រ្តីកងកំលាំងយោធា.បាននឹងកំពុងប្រមូលទិញលៀសរាប់សឹបតោន.នៅស្រុកក្រគរ.ខេត្តពោធិ៍សាត់

ពោធិ៍សាត់ : បើទោះបីបញ្ជានិងដាក់ចេញនៅផែនការ ពីប្រមុខរដ្ឋាភិបាល.សម្ដេចបវរធិបតី.ហ៊ុន.ម៉ាណែត ក្នុងភាពតំណែទម្រុងប្រព័ន្ធកងកំលាំង.អោយមានភាពស្មោះត្រង់បំរើជាតិ.ការពារធន់ធានធម្មជាតិ.នឹងបំរើប្រជាពលរដ្ឋ.ហើយក៏ជាគំរូក្នុងជួរកងកំលាំងយ៉ាងណាក៏ដោយ.ក៏នៅតែមាន.មន្រ្តីក្នុងជួរកងកំលាំងឈ្លាតឱកាសនិយមបក្សពួកមួយចំនួន.រាបជាប្រព័ន្ធ.បង្កើតនៅ.ភាពពុករលួយ.មិនចេះអស់ នៅតាមបណ្ដាអង្គភាពនិមួយៗជាប្រចាំ ។

ជាក់ស្ដែង.ប្រភពព័ត៌មានមួយបានខ្សឹបទម្លាយ.រឿងថា : បច្ចុប្បន្នមាន
មន្ត្រី.ម្នាក់ឈ្មោះ.លឿង សាវ៉ាទ.ហៅក្រៅ.ឈ្មោះថាន់.មានឋានះនាយរងការិយាល័យ.ឌឺប៊េរបស់ទ័ពជើងគោក ដែលមានស្នាក់ការប្រចាំខេត្តពោធិ៍សាត់.( បានដាក់ហ៊ុនទ្រង់ទ្រាយធំ ប្រមូលទិញលៀសជាមួយប្អូនថ្លៃឈ្មោះ.ឆៀង)

បច្ចុប្បន្ន.ឈ្មួញ.ដែលមានអំណាចខាងលើ.បាននិងកំពុងយកស្បែកអំណាច.ជាកងកំលាំងយោធា.មកដើរតួនាទីពី.
១.កាងឧបករណ៍បទល្មើសនេសាទអ៊ួន.ឆ្នុក.
២.ជាឈ្មួញដ៏អស់ចារ.ដើម្បីធ្វើអាជីវកម្មទ្រង់ទ្រាយធំ.ប្រមូលទិញលៀស.នៅក្នុងបឹងទន្លេសាប.រាប់រយតោន មកដាក់ចូល.ឡរចំហុយយកសាច់លៀសសុទ្ធ.ដើម្បីនាំចេញទៅក្រៅស្រុក.
ស្ថិតនៅទីតាំង.ភូមិ.គុចនុប
ឃុំក្បាលត្រាច.ស្រុកក្រគរ.ខេត្តពោធិ៍សាត់នេះបើយោងតាមការខ្សឹបប្រាប់ពីប្រភពដែលនៅក្នុងតំបន់នោះផ្ទាល់ ។

ប្រភពចេញមកពីមជ្ឈដ្ឋាននាៗ.នៅទីនោះបានខ្សឹបដាក់ត្រចៀកថា : ឈ្មួញដែលមានឥទ្ធិពល.រូបនោះគេ.មិនសូវបានខ្លាចនឹងកោតក្រែង ផ្លូវច្បាប់ប៉ុន្មាននោះទេ.ព្រោះឈ្មួញរូបនោះ.គេនិយមសំអាងមានបក្សពួកជាច្រើនសុទ្ធសឹងតែមន្រ្តីមានអំណាចមួយចំនួននៅក្នុងខេត្តពោធិ៍សាត់

ប្រភពព័ត៌មានផ្សេងទៀតបានអោយដឹងដែរថា.ការប្រមូលទិញលៀសទ្រងទ្រាយធំរបៀប.ឈ្មួញខាងលើនេះ.វាហាក់បីដូចមានគំនិតប្រមូល ឬបំផ្លាញមច្ឆាជាតិដែលបានកំពុងរស់នៅក្នុងបឹងទន្លេសាបទាំងនោះហើយ.ព្រោះថាវ៉ូងមច្ឆាទាំងនោះគឺបានសង្ឃឹមរស់ដោយចំណីគ្រាប់លៀសជាបន្តបន្ទាប់ផងដែរ.
នេះបើតាមការវិភាគ.និងអោយដឹងពីប្រភពនាក់នៅក្នុងតំបន់មាត់មាត់ទឹកនោះ

ប្រជាពលរដ្ឋអ្នករស់នៅទីនោះជាច្រើន.បានរិះគន់ចំៗមកលើ.នាយសង្កាត់រដ្ឋបាល.និងជានាយផ្នែករងជលផលប្រចាំការនៅ.ឃុំកំពុងលួង.លោក យូ.គឹមសុវិត្រ ថា.ពួកគេមិនដែលឃើញមន្រ្តីជលផលរូបនោះ.យកភ្នែកមើលបទល្មើសខាងលើនោះទេ.បើទោះជាឈ្មួញបានកំពុង តែប្រព្រិត្តិបទល្មើសទ្រង់ទ្រាយយ៉ាងណាក្ដី.។

គួបរលឹកផងដែរថា កាលពីរយះកន្លងមក លោក.ខូយ រីដា អភិបាលនៃគណះអភិបាលខេត្តពោធិ៍សាត់ បានក្រើនរំលឹកនិងដឹកនាំកំលាំងចំរុះចុះផ្សុះផ្សាយនិងបង្កាបង្ក្រាប រាល់បទល្មើសដែលកើតមានឡើងនៅបឹងទន្លេសាប ប៉ុន្តែបើទោះ ជាលោក.ខិតខំពន្យល់យ៉ាងណាក៏ដោយ.ក៏នៅតែមានជនឈ្លាតឱកាសនិយម លោបលួចប្រព្រិត្តិជាប្រព័ន្ធក្នុងការលាក់អាថ៌កំបាំងពីភ្នែករបស់លោកជាដដែល.។

ព័ត៌មានដែលជាប់ទាក់ទង