នារសៀលថ្ងៃអង្គារ ១កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ នេះ

សម្ដេចក្រឡាហោម ស ខេង ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញទទួលព្រះរាជដំណើរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងមាតុភូមិនិវត្តន៍បន្ទាប់ពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង យាងជាព្រះរាជាធិបតីក្នុងពិធីបញ្ចុះបឋមសិលាព្រះវិហារ Homyo-in ស្ថិតនៅលើភ្នំ Muryoju និងជាភ្ញៀវកិត្តិយសអបអរសាទរទិវាព្រះពុទ្ធសាសនាអន្តរជាតិនៅ The Royal Grand Hall of Buddhism នៅទីក្រុងអូសាកា ប្រទេសជប៉ុន កាលពីថ្ងៃទី៥-៩ ខែមេសា។