នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ លោកអូត ឈាងលី អភិបាលនៃគណៈអភិបាលស្រុកជើងព្រៃ

 និងក្រុមការងារស្រុក រួមជាមួយអាជ្ញាធរភូមិ ឃុំគោករវៀង បាននាំយកអំណោយផ្តល់ជូនប្រជាពលរដ្ឋ​ដែលជួបការលំបាក និងមានជីវភាពខ្វះខាតចំនួន ០១គ្រួសារ ឈ្មោះ សាញ់ ពិសី អាយុ ៤១ឆ្នាំ(ពិបាកជើងទាំងសងខាង) និងស្វាមីឈ្មោះ ម៉ុន រី អាយុ ៤០ឆ្នាំ(ពិការភ្នែកម្ខាង) ព្រមទាំងមានកូនចំនួន០២ ក្នុងបន្ទុកដោយកូនប្រុស១នាក់ អាយុ១១ឆ្នាំ ពិការភ្នែកទាំងសងខាង រស់នៅភូមិគោករវៀង ឃុំគោករវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ចំពោះអំណោយដែលត្រូវផ្តល់ជូនរួមមាន៖
– អង្ករ ២៥គីឡូ
-មី ១កេះ
-សៀងដប ១យួរ
-ទឹកត្រី ២យួរ
-ថវិកា ១០ម៉ឺនរៀល។​
សូមបញ្ចាក់ថា ៖ គ្រួសារខាងលើស្រី្តជាប្រពន្ធ បានជួបគ្រោះថ្នាក់ចរាចរណ៍​បណ្តាលឱ្យដាច់ជើងទាំងសងខាង។​

បន្ទាប់មកលោកអភិបាលស្រុក និងក្រុមការងារបានបន្តដំណើរចុះពិនិត្យមើលទីតាំងសម្រាប់សាងសង់មណ្ឌលសុខភាព ដែលមានទំហំ២៦ម៉ែត្រគុណនឹង៣៩ម៉ែត្រ ស្ថិតក្នុងឃុំផ្តៅជុំ ដើម្បីបម្រើសេវាសុខភាពដល់មូលដ្ឋាន។​

ព័ត៌មានដែលជាប់ទាក់ទង