ផ្ទុះករណីសត្វដង្កូវសុីស្រូវ នៅស្រុកចំការលើ

នាវេលាម៉ោង១១:៣០ថ្ងៃត្រង់ ថ្ងៃទី២៥ ខែមិថុនា បន្ទាប់ពីចុះពិនិត្យរៀបចំទីតាំងប្រារព្ធទិវា “មច្ឆាជាតិ១ កក្កដា” ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណ:អភិបាលខេត្តកំពង់ចាម និងឯកឧត្ត អ៊ុង សំអាត រដ្ឋលេខាធិកាក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានដឹកនាំក្រុមការងារ បន្តចុះពិនិត្យដោយផ្ទាល់ទីតាំងស្រែស្រូវរបស់បងប្អូន
កសិករ ដែលទទួលរងការយាយីដោយសត្វដង្កូវ ស្ថិតនៅភូមិទួលប៉ែន ឃុំតាអុង និងភូមិជយោត្បួង ឃុំជយោ ស្រុកចំការលេី។
ក្រោយពិនិត្យឃើញថា ស្រែស្រូវរបស់ប្រជាកសិករជាច្រើនហិកតា បានទទួលរងការយាយីដោយសត្វដង្កូវ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និង តំណាងក្រសួងកសិកម្ម បានចាត់ឲ្យមន្ត្រីជំនាញចុះបាញ់ថ្នាំកម្ចាត់សត្វដង្កូវឲ្យអស់ពីស្រែស្រូវរបស់ប្រជាកសិករភ្លាមៗ ។
ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើឲ្យអាជ្ញាធរមូលដ្ឋាន សហការជាមន្ត្រីជំនាញ និងប្រជាពលរដ្ឋ បន្តចុះពិនិត្យមើលតំបន់ផ្សេង ក្រែងមានករណីនេះកើតឡើងដូចគ្នា ដើម្បីមានវិធានការឲ្យបានទាន់ពេលវេលា៕