អបអរសាទរខួបលើកទី៧៣ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១–២៨ មិថុនា ២០២៤

នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធី អបអរសាទរខួបលើកទី៧៣ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១–២៨ មិថុនា ២០២៤) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុច បូររិទ្ធ អនុប្រធានទី២ ព្រឹទ្ធសភា និងជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ដែលពិធីនេះបានប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សខេត្តកំពង់ចាម។
៧៣ឆ្នាំហើយ គណបក្សប្រជាជនកម្ពុជា បាន រួមរស់ រួមសុខទុក្ខ ផ្សាភ្ជាប់ខ្លួនជាមួយប្រជាជនគ្រប់ពេលវេលា និងកាលៈទេសៈ ដើម្បីសុខសន្តិភាព ការអភិវឌ្ឍ និងលើកស្ទួយជីវភាពប្រជាជន។
សមិទ្ធផលដ៏ធំរបស់គណបក្សប្រជាជនកម្ពុជា គឺការផ្តួលរលំរបបប្រល័យពូជសាសន៍ប៉ុល ពត និងសម្រេចបានគោលនយោបាយឈ្នះ-ឈ្នះ ពាំនាំសន្តិភាពពេញលេញជូនប្រជាជន ហើយប្តេជ្ញាបន្តថែរក្សាការពារសុខសន្តិភាពនេះឱ្យគង់វង្ស។