ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាល នៃគណៈអភិបាលខេត្តំពង់ចាម នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤

ខេត្តកំពង់ចាម ប្រារព្ធ​ពិធី​ “រុក្ខទិវា ៩កក្កដា​”

ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាល នៃគណៈអភិបាលខេត្តំពង់ចាម នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន និងអង្គភាពពាក់ព័ន្ធ បន្តកិច្ចសហប្រតិបត្តិការ តាមគ្រប់រូបភាព ក្នុងការថែរក្សា ធនធានព្រៃឈើ និងដាំកូនឈើឲ្យបានជាអតិបរមា ព្រោះដើមឈើដែលដុះដាល រីកចម្រើនច្រើន វាជា ពហុប្រយោជន៍ និងបានបំពេញនៅលើដីទំនេរឱ្យមានគម្របព្រៃឈើ ។ ថ្លែងបែបនេះ​ក្នុងឱកាស​ប្រារព្ធ​ពិធី​រុក្ខទិវា ៩កក្កដា​ នៅបរិវេណសាលាបឋមសិក្សា ហ៊ុន ណេង ស្ថិតក្នុងភូមិទ័ព ឃុំសូភាស ស្រុកស្ទឹងត្រង់​ ដែលពិធីនេះមានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ឯកឧត្តម​ ខ្លូត​ ផន​ បប្រធានក្រុមប្រឹក្សាខេត្ត និងការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងទាំងបី អាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ យុវជន សិស្សនិស្សិត និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ៕

ព័ត៌មានដែលជាប់ទាក់ទង