ទីតាំងស្តុកទំនិញធំៗចំនួន២ផ្សេងគ្នា ក្នុងការគៃបំបាត់ពន្ធនំចូល កំពុងតែសំងំលាក់ខ្លួនកេីបលុយយ៉ាងត្រជាក់ចិត្ត ស្ថិតក្នុងស្រុកកំពង់ត្រឡាច

ចេញផ្សាយថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤

ខេត្តកំពង់ឆ្នាំង ៖ ទីតាំងស្តុកទំនិញគេចពន្ធចំនួន២ទីតាំងផ្សេងគ្នា ដែលនាំចូលពីប្រទេសជិតខាង កំពុងសំងំលាក់ខ្លួនកេីបលុយយ៉ាងសុខសាន្ត ហាក់បិទបាំងភ្នែកអាជ្ញាធរមូលដ្ឋាន និងអាជ្ញាធរពាក់ព័ន្ធ។

តាមប្រភពពីបងប្អូនប្រជាពលរដ្ឋបានឲ្យដឹងថា ៖ ទីតាំងនៅចូលទំនិញពីប្រទេសជិតខាង ហើយបែងចែកតាមបណ្តាខេត្ត រាជធានីភ្នំពេញ និងតាមបណ្តាទីតាំងផ្សេងៗទៀត ជាប្រភេទទំនិញ ៖ ប្រេងម៉ាស៊ីនគ្រប់ប្រភេទ និងកង់រថយន្តគ្រប់ស៊េរីផងដែរ ដោយ

ទីតាំងនេះគឺមានពន្ធនាំចូលតែ ១០%ទៅ២០% តែប៉ុណ្ណោះ ក្រៅតែពីនោះបកតែមបិទបន្លំភ្នែក អាជ្ញាធរនិងមន្ត្រីជំនាញតែប៉ុណ្ណោះ ដែលធ្វើថៅកែឬម្ចាស់ភាគហ៊ុនកេងចំណេញលុយចូលហោប៉ៅមិនតិចនោះទេ។

សូមបញ្ជាក់ថា ៖ ទីតាំងដ៏ធំខាងលេីនេះ ស្ថិតនៅ២ទីតាំងផ្សេងៗគ្នា គឺទី១.ស្ថិតក្នុងភូមិផ្សារត្រាច ,ទី២.ស្ថិតក្នុងភូមិឧកញ៉ាប៉ាង ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ប្រជាពលរដ្ឋបានលើកឡើងទៀតថា ៖ ទីតាំងនាំចូលទំនិញប្រេងម៉ាស៊ីន និងសំបកកង់ឡាន ខាងលើនេះ ដែលគៃបន្លំពន្ធនេះ គឺធ្វើអោយបាត់បង់ចំណូលជាតិយ៉ាងច្រើន ដែលផ្ទុយពីគោលនយោបាយថ្នាក់ដឹកនាំ អាណត្តិទី៧នេះដែលត្រូវខិតខំប្រឹងប្រែងប្រមូលពន្ធចូលរដ្ឋ ចូលជាតិក្នុងការបេីកប្រាក់បៀវត្សជូនមន្ត្រីរាជការតាមក្រសួងនិង ស្ថាប័ននានាតាមការកំណត់និងត្រឹមត្រូវ។

ជុំវិញការគៃបំបាត់ពន្ធរដ្ឋ ពីសំណាក់ទីតាំងខាងលើនេះ អង្គភាពព័ត៌មានយើងបានធ្វើការទំនាក់ទំនង លោក វ៉ន សុីថា អភិបាលស្រុកកំពង់ត្រឡាច លោកបានឆ្លើយថា លោកមិនបានដឹងទេ ? ហើយលោកនឹងចុះទៅពិនិត្យមើលទីតាំងចំនួន២ខាងលេីនោះ។

អង្គភាពយេីងបន្តទាក់ទងសួរនាំលោក ស្រស់ ដែលជាមន្ត្រីគយផ្សារត្រាច ផ្លូវជាតិលេខ៥ លោកបានឆ្លើយថា លោកដឹងតែទីតាំងទី១.ស្ថិតក្នុងភូមិផ្សារត្រាច មុខការ៉ាស់សាំង PPT នោះគឺគេមានច្បាប់ត្រឹមត្រូវ ដែលជាទីតាំងសម្រាប់ស្តុកទុកនិងចែកចាយបន្តតាមបណ្តាទីតាំងផ្សេងៗ។ ចំពោះទីតាំងទី២. ផ្លូវចូលវត្តត្រឡែងកែង ស្ថិតក្នុងភូមិឧកញ៉ាប៉ាង គឺលោកមិនបានដឹងទេ ហើយលោកនិងបន្តចុះទៅមេីល។

ពាក់ព័ន្ធចំពោះទីតាំងលួចលាក់ចែកចាយទំនិញគេចពន្ធចូលរដ្ឋនេះ និងគៃបំបាត់ពន្ធនំចូលនេះដែរ បងប្អូនប្រជាពលរដ្ឋសុំសំណូមពរ ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង សូមចាត់មន្ត្រីមកពិនិត្យទីតាំងខាងលេីនេះផងទាន ! ព្រោះវាធ្វើអោយបាត់បង់ចំណូលពន្ធដា ដែលជាចំណូលចូលជាតិ បែរជាបាត់បង់ត្រូវចូលហោប៉ៅឈ្មួញ ក៏ដូចជាមន្ត្រីមួយចំនួនតូចដែលឃុបឃិតគ្នាជាមួយនឹងម្ចាស់ទីតាំងនេះដែរ។

ប្រជាពលរដ្ឋក៏សូមសំណូមពរដល់ ឯកឧត្តម បណ្ឌិត គុណ ញឹម អគ្គនាយកគយ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សូមលោកចាត់មន្ត្រីជំនាញចុះមកពិនិត្យមេីលនិងចាត់វិធានការផ្លូវច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា អោយបានត្រឹមត្រូវចំពោះទីតាំងដែលលួចគៃបំបាត់ពន្ធនាំចូល ដែលធ្វើឲ្យបាត់បង់ចំណូលជាតិនេះយ៉ាងធ្ងន់ធ្ងរផងដែរ។

អង្គភាពសារព័ត៌មានយើងខ្ញុំនឹងរងចាំការបំភ្លឺបកស្រាយពីស្ថាប័នពាក់ព័ន្ធ ជាពិសេសចំពោះទីតាំងដែលនាំទំនិញនាំចូលពីបណ្តាប្រទេសជិតខាង ក្នុងការគៃបំបាត់ពន្ធនំចូលនេះ នូវរៀងរាល់ម៉ោងធ្វើការនៃរបបវិជ្ជាជីវៈសារព័ត៌មាន៕

ព័ត៌មានដែលជាប់ទាក់ទង