ជនរងគ្រោះដែលរងការកាប់ប៉ុនប៉ងឃាតកម្មម្នាក់ នៅសង្កាត់សិត្បូ ក្រុងតាខ្មៅ ស្នេីសុំជួយរកយុត្តិធម៌ ពីសំណាក់ថ្នាក់ដឹកនាំ

ខេត្តកណ្តាល៖ បុរសជាជនរងគ្រោះម្នាក់ដែលត្រូវបាន ជនសង្ស័យម្នាក់កាប់ប៉ុនប៉ងឃាតកម្ម សុំស្នេីសុំកិច្ចអន្តាគមន៍ និងស្វែងរកយុត្តិធម៌ ពីសំណាក់ជនសង្ស័យ ដេីម្បីយកមកផ្តន្ទាទោសតាមនិតិវិធីច្បាប់។
ហេតុការណ៍កាប់ប៉ុនប៉ងមនុស្សឃាតខាងលេី ស្ថិតនៅក្នុងភូមិព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ដែលជនរងគ្រោះឈ្មោះ សុខ រ៉េត ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរសន្តិសុខក្រុមហ៊ុន SR យាមនៅរោងចក្រ GoldFame « ហ្គោលហ្វេម » មានទីតាំងនៅក្នុងភូមិព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល បណ្តាលឲ្យជនរងគ្រោះរងរបួសយ៉ាងធ្ងន់ធ្ងរ ដែលហេតុការណ៍នេះកើតឡើងវេលាម៉ោង 18:10នាទីល្ងាច ថ្ងៃទី27 ខែកក្កដា ឆ្នាំ2024 ។
តាមការបញ្ជាក់ពីជនរងគ្រោះឈ្មោះ សុខ រ៉េត បានអោយដឹងថា ៖ កំឡុងពេលធ្វើការគឺមានកម្មករម្នាក់ឈ្មោះ ផល្លី តែងតែប្រើពាក្យសំដីដោយគំរាមថា៖ ប្រយ័ត្នអញកាប់ គឺជាច្រើនលេីកច្រើនសារ លុះដល់ថ្ងៃសុក្រទី26 ខែកក្កដា ឆ្នាំ2024 បុរសឈ្មោះ ផល្លី នេះ បានបមគំរាមម្តងទៀត ដោយនិយាយថា ចេញទៅផ្ទះវិញ អញកាប់អ្ហែង ! ស្រាប់តែថ្ងៃសៅរ៍ ទី27 ខែកក្កដា ឆ្នាំ2024 វេលាម៉ោងប្រហែល 18និង10 ល្ងាច ស្រាប់តែមានហេតុការណ៍កាប់ប៉ុនប៉ងឃាតកម្ម មកលើឈ្មោះ សុខ រ៉េត នេះតែម្តង។
ជនរងបានអោយដឹងបន្តទៀតថា ៖ ភិនភាគជនសង្ស័យរាងខ្ពស់ស្គម សម្បុរ សណ្តែកបាយ ពាក់អាវដៃខ្លី ពណ៌ក្រហមផ្កា ខោខូវប៊យជេីងខ្លី ពាក់ខ្សែក វែង (ប្រហែលចុងដង្ហើម) ប្រដាប់ដោយកាំបិតតាំងតោ និងមធ្យោបាយម៉ូតូសង់ពណ៌ខ្មៅ មិនចាំស៊េរី និងមិនចាំស្លាកលេខ។
ប្រជាពលរដ្ឋនិងក្រុមគ្រួសារជនរងគ្រោះ ដាក់ការសង្ស័យលេី បុគ្គលឈ្មោះ ផល្លី ដែលតែងតែគំរាមកំហែងកាប់ ឈ្មោះ សុខ រ៉េត ជាច្រើនលើកមកហើយ លុះរំលងបានតែ មួយថ្ងៃក៏មានហេតុការណ៍កាប់ប៉ងសម្លាប់នេះតែម្តង ។ ពួកគាត់ក៏សំណូមដល់មន្ត្រីជំនាយសុីប អង្កេតឈ្មោះ ផល្លី នេះផងទាន ព្រោះដើម្បីផ្តល់យុត្តិធម៌ចំពោះជនរងគ្រោះ។
ជនរងគ្រោះដែលរងការកាប់ប៉ុនប៉ងឃាតកម្មខាងលេី សូមស្នើសុំ ឯកឧត្តម ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល សូមមេត្តារកយុត្តិធម៌ និងមេត្តាបេីកការស្រាវជ្រាវដើម្បីយកជនដៃដល់មកផ្តន្ទាទោសតាមផ្លូវច្បាប់៕