ប្រជាពលរដ្ឋចំនួន4គ្រួសារ ដែលរងការចោទរស់នៅលើដីសាធារណៈរបស់រដ្ឋ ស្នេីសុំថ្នាក់ដឹកនាំខេត្តនិងក្រសួងពាក់ព័ន្ធ មេត្តាពិនិត្យអោយមានតម្លាភាព ខណៈដេីមបណ្តឹងយកឈ្មោះគេមកប្រេីទាំងសាមុីខ្លួនមិនដឹង

ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋចំនួន4គ្រួសារ ដែលរងការចោទរស់នៅលើដីសាធារណៈរបស់រដ្ឋ ស្នេីសុំថ្នាក់ដឹកនាំខេត្តនិងក្រសួងពាក់ព័ន្ធ មេត្តាពិនិត្យអោយមានតម្លាភាព ខណៈដេីម
បណ្តឹង លោកស្រី រឺន ទឹម ដែលបានយកឈ្មោះប្រជាពលរដ្ឋផ្សេងទៀត ដោយអ្នកខ្លះទៅធ្វើការនៅប្រទេសថៃ អ្នកខ្លះទៀតបានស្លាប់ទៅហើយ ( ឈ្មោះខ្មោច) និងអ្នកដ៏ទៃផ្សេងទៀត មកប្រេីទាំងសាមុីខ្លួនមិនបានដឹងផងដែរ។ ដែលទីតាំងស្ថិតក្នុងភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ។
តាមការបញ្ជាក់ពីប្រជាពលរដ្ឋដែលរងបណ្តឹង បេីកផ្លូវចំនួនក្បាល 6ម៉ែត្រ បណ្តោយរហូតដល់ 143ម៉ែត្រ លោក ស្មាន មែ៉ន និង លោកយាយ កែវ ឡយ បានអោយអង្គភាពព័ត៌មានយើងដឹងថា ៖
លោកយាយបានទិញដីផ្លូវនេះតាំងពីឆ្នាំ 1983 មកម្ល៉េះគឺក្នុងតម្លៃ 5000បាត(លុយថៃ) ហើយស្រាប់តែឆ្នាំ 2013 ចេញប្លង់រឹងទាំងលោកយាយ កែវ ឡយ និងលោក ស្មាន ម៉ែន មិនបានផ្តិតមេដៃព្រមព្រៀងជាមួយព្រំប្រទល់ជាមួយម្ចាស់ដីផ្សេងទៀតឡើយ។
លុះនៅឆ្នាំ 2023 លោកស្រី រឺន ទឹម បានប្តឹងអាជ្ញាធរដោយសុំបេីកផ្លូវ ដោយមានឈ្មោះប្រជាពលរដ្ឋចំនួន 6នាក់
ស្មេីរនិង 3គ្រួសារផ្សេងទៀត រួមគ្នាមកប្តឹងតវ៉ាពីឈ្មោះ ស្មាន ម៉ែន ។
យោងតាមសេចក្តីជូនដំណឹងរុះរើ ដោយសាលាស្រុកថ្មគោល ចេញដោយអភិបាលស្រុកស្តីទី លោក ភួង សុីល្យា នាថ្ងៃទី17 ខែសីហា ឆ្នាំ2024 ត្រូវរុះរើចាប់ពីថ្ងៃទី 21 សីហា ឆ្នាំ2024 ផុតឱសានវាទ ត្រឹម 31 សីហា 2024នេះ និងយោងតាមលិខិតសាលាឃុំបឹងព្រីង ចេញអោយលិខិតអោយសាមុីខ្លួន រុះរើដោយដាក់ឱសានវាទផុតត្រឹមតែថ្ងៃ21 ខែសីហា ឆ្នាំ2024 ទៅវិញ។
តាមរយៈការផ្តល់បទសម្ភាសន៍ដល់អ្នក សារព័ត៌មានបានឲ្យដឹងថា ៖ លោកស្រី រឺន ទឹម ដែលដេីរយកឈ្មោះពួកគាត់មកប្តឹងសុំបេីកផ្លូវនោះគឺ ជាការក្លែងបន្លំទេ ពួកគាត់ក៏ស្នើសុំឱ្យថ្នាក់ដឹកនាំរកយុត្តិធម៌ពីសំណាក់លោកស្រី រឺន ទឹម នេះផងព្រោះបុគ្គលរូបនេះបានយកឈ្មោះឪពុកគាត់មកប្តឹងតវ៉ាដែរ (ឈ្មោះខ្មោច) និងអ្នកខ្លះទៀតបានទៅធ្វើការនៅប្រទេសថៃ ហើយអ្នកខ្លះមិនដឹងខ្លួនឯងបានប្តឹង ឈ្មោះ ស្មាន ម៉ែន ដេីម្បីសុំបេីកផ្លូវចំនួនទទឹង 6ម៉ែត្រ និងបណ្តោយរហូតដល់ 143 ម៉ែត្រ នោះទេ។
តាមមន្ត្រីសាលាឃុំបឹងព្រីងបានអោយដឹងថា ៖ តាំងពីលោកស្រី រឺន ទឹម បានប្តីក្រោយរយ:ពេលជាង1ឆ្នាំមកនេះ គឺចាប់ផ្ដើមប្តឹងឈ្មោះ ស្មាន់ ម៉ែន នេះតែម្តង។ ហើយគាត់បន្តទៀតថា ៖ គាត់ចង់ណាស់រកដំណោះស្រាយដោយសន្តិវិធី ព្រោះក្រុមគ្រួសារ ស្មាន ម៉ែន ជាជនជាតិខ្មែរឥស្លាម គឺពួកគាត់ស្រោសគ្នាល្អណាស់ គឺសន្លឹកឆ្នោតពួកគាត់ស្ទេីរតែមួយភូមិបឹងព្រីងនេះគឺបោះឆ្នោតជូន គណបក្សប្រជាកម្ពុជា។
លោក លឹម វែង មេឃុំបឹងព្រីង បានអោយដឹងថា ៖ ការដោះស្រាយនេះជាច្រើនសារណាស់មកហើយគឺរហូតដល់ខេត្ត ហើយការវ៉ាស់វែងតាំងពីឆ្នាំ2011មកម្លេះ គឺចេញប្លង់ជាប្រព័ន្ធហើយ ហើយធ្វើតាមថ្នាក់លើតែប៉ុណ្ណោះ។
អង្គភាពសារព័ត៌មានយើងបានទំនាក់ទំនងទៅ លោកស្រី រឺន ទឹម ដែលជាភាគីខាងដេីមបណ្តឹងសុំបេីកផ្លូវពីឈ្មោះ ស្មាន ម៉ែន និងរងការចោទពីខាងប្រជាពលរដ្ឋ ដែលយកឈ្មោះអ្នកស្លាប់ និងអ្នកខ្លះទៅធ្វើការនៅប្រទេសថៃ ហើយអ្នកទៀតមិនដឹងខ្លួនឯងប្តឹងឈ្មោះ ស្មាន ម៉ែន សោះឡើយ គឺលោកស្រី រឺន ទឹម បែរជាអោយទូរស័ព្ទទៅប្តីក្រោយ លោកស្រី ដែលគាត់អះអាងថាគាត់ជាអតីតទាហានចូលនិវត្តន៍ ហើយក៏ជាគ្រូគង្វាលខាងគ្រិស្ដសានា
ជាអ្នកឆ្លើយជំនួយវិញទៅវិញ។
អង្គភាពយេីងបានសុំលេខទំនាក់ទំនង
ទៅលោក ភួង សុីល្យា អភិបាលស្តីទីស្រុកថ្មគោល តាមរយៈលោកស្រី សឿត សៅគី ប្រធានការិយាល័យនិតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន តែលោកស្រីតបវិញថាមិនមានការអនុញ្ញាតពីលោក ភួង សុីល្យា អោយនោះនោះទេ។
ប្រជាពលរដ្ឋទាំង4គ្រួសារ ដែលបានរងការចោទយកដីផ្លូវសាធារណៈ សុំសំណូមពរ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង សូមមេត្តារកយុត្តិធម៌ដល់ពួកគាត់ផង ព្រោះពួកគាត់មានកូនៗចៅៗច្រេីនណាស់ ប្រសិនបើយកដីកាន់តែរួមតូចតេីបានអ្វីសំរាប់ដល់ពួកគាត់រស់នៅបន្តទៀត ម៉្យាងទៀតខុសពីលោកស្រី រឺន ទឹម ដែលដេីរយកឈ្មោះ ប្រជាពលរដ្ឋផ្សេងទៀតមកប្តឹងតវ៉ាទាំងពួកគាត់មិនដឹងខ្លួនសោះ ការពិតលោកស្រី រឺន ទឹម គាត់មានតែមួយគ្រួសារគាត់តែប៉ុណ្ណោះ ។
ប្រជាពលរដ្ឋទាំង4គ្រួសារសំណូពរដល់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងដែនដីនគររូបនីយកម្ម មេត្តាណែនាំមន្ត្រីក្រោមឱវាទទាំងអស់ មុននឹងធ្វើការវាស់វែងនិងផ្តិតមេដៃ សូមអោយមន្ត្រីទាំងអស់នោះអានអក្សរអោយពួកគាត់បានដឹងផង ព្រោះបងប្អូនប្រជាពលរដ្ឋមួយចំនួនពុំបានចេះអក្សរនោះទេ គឺបានត្រឹមតែផ្តិតមេដៃតាមមន្ត្រីជំនាញតែប៉ុណ្ណោះ លុះផ្តិតហើយស្រាប់តែកាត់ដីផ្លូវសាធារណៈចូលដីលំនៅដ្ឋានរបស់ពួកគាត់ទៀត។
ប្រជាពលរដ្ឋចំនួន 4គ្រួសារ បានត្អូញត្អែរប្រាប់បណ្តាញសារព័ត៌មានទៀតថា ៖ បច្ចុប្បន្ននេះពួកគាត់មិនហ៊ានដើរចោលផ្ទះសំបែង ឬទៅរកសុីទេ ដោយខ្លាចអាជ្ញាធរមករុះរើដីធ្លីពួកគាត់ ដែលកំពុងរងការចោទថារំលោភផ្លូវសារធារណៈ៕