ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមបើកវគ្គសិក្សានៅភ្នំជុំសែនរីករាយ

ខេត្តកំពង់ឆ្នាំង ៖ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ស្ថិតក្នុងភូមិសាស្ត្រ ភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រៀមរៀបចំបើកវគ្គវិក្រឹត្យការគរុកោសល្យ និងនាយទាហានគ្រប់គ្រងជំនាន់ទី៣ ថែលគ្រោងនឹងប្រព្រឹត្តិទៅនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ខាងមុខនេះ។

ព័ត៌មានដែលជាប់ទាក់ទង