ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី ពិធីពិសាអាហារសាមគ្គីមហាគ្រួសាររបស់សមាជិកសមាគមស្បែកជើងកម្ពុជា
នាល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ នៅសណ្ឋាគារ NagaWorld I ភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា លោក Tony Tung អនុប្រធានសមាគមស្បែកជើងកម្ពុជា និងជាប្រធានប្ដូរវេនប្រចាំខែតុលា ឧកញ៉ា លីម តុង ប្រធានសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា និងឧកញ៉ា Tan Khee Meng ប្រធានសភាពាណិជ្ជកម្មម៉ាឡេស៊ី ប្រចាំកម្ពុជា។