ថ្ងៃនេះ ខ្ញុំបានរៀនសូត្រពីឧបនាយករដ្ឋមន្ត្រីទៀ សីហា និងនាយឧត្តមសេនីយ៍ សុខ ភាព លើការអនុវត្តន៍ នយោយឈ្នះ ឈ្នះ។
តាមពិតដូចពួកគាត់និយាយគឺការធានា
ទាំង៣យ៉ាងពុំមានចែងក្នុងកិច្ចព្រមព្រៀងណាមួយនោះទេគឺចេញពី
សំដីរបស់ ហ៊ុន សែន ផ្សព្វផ្សាយបន្តនិង
អនុវត្តជាក់ស្តែងដោយការជឿទុកចិត្ត
ដែលបង្កើតបានសន្តិភាពការបង្រួប
បង្រួមជាតិ និងឯកភាពទឹកដីរយៈពេល
២៦ឆ្នាំ និងបើរាប់ពីការចាប់ផ្តើមអនុវត្តនយោបាយឈ្នះ ឈ្នះនាដើមឆ្នាំ១៩៩៦មានរយៈពេល២៨ឆ្នាំ។
ជំនឿទុកចិត្តក្នុងការអនុវត្តន៍នយោបាយ
ឈ្នះ ឈ្នះនៅកម្ពុជាមានតម្លៃជាងកិច្ចព្រមព្រៀងសន្តិភាពនៅប្រទេសមួយ
ចំនួនដែលតែងតែមានការរំលោភ ពិសេសរំលោភលើកិច្ចព្រមព្រៀង
ឈប់បាញ់។
បទពិសោធន៍នៅកម្ពុជាបញ្ចប់សង្រ្គាម
ដោយគ្មានកិច្ចព្រមព្រៀង និងលិខិត
ផ្លូវការណាមួយជាក់លាក់នោះឡើយ
តែបែរជាចេញពីជំនឿទុកចិត្តទៅវិញ។