ក្រុមការងារថ្នាក់ជាតិចុះជួយឃុំស្ពានស្រែង តំណាងដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម សេរី បណ្ឌិត ប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះជួយឃុំស្ពានស្រែង និង ជាអនុរដ្ឋលេខាធិការ ក្រសួង ធនធានទឹក និងឧតុនិយម ឯកឧត្តម បេ ណារត្ន័ ទីប្រឹក្សារាជរដ្ឋាភិបាល ថ្ងៃសៅរ៍ ៥រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥
រួមតំណើរ ដោយ ឯកឧត្តម ឡេង ដារ៉ា, ឯកឧត្តម ឌឹម សារ៉ាត់ , លោក Mert Eren, លោកស្រី ឈិត ស្រីលន, លោក វ៉ា ប៊ុន ខាវ និង សាជិកសាជិការ ក្រុមប្រឹក្សាស្រុកភ្នំស្រុក ក៏ដូចជា សាជិកសាជិការ ក្រុមប្រឹក្សាឃុំស្ពានស្រែង បាននាំយកអំណោយដ៏ថ្លៃថ្លា របស់ ឯកឧត្តម សេរី ជំនេះ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកភ្នំស្រុក និង ជារដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា
អំណោយមានដូចជា៖
1 អំពូលភ្លើង LED 30W ចំនួន 131គ្រាប់ ចែកជូនប្រជាពលរដ្ឋ 131គ្រួសារទូទាំង ភូមិស្ពាន ឃុំស្ពានស្រែង ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ
2 អំពូលភ្លើងសូឡាចំនួន 6គ្រាប់ សម្រាប់បម្រើជាប្រយោជន៍ជូនដល់សាលាឃុំស្ពានស្រែង ផងដែរ។
បន្ទាប់ពីបានជូនដល់ពលរដ្ឋ និង ឃុំរួចហើយ ឯកឧត្តម និង ក្រុមការងារទាំងអស់គ្នាក៏បានបន្តតំណើរទៅ សាលាបឋមសិក្សា ពង្ររកណ្តោល ដើម្បី ពិនិត្យមើលស្ថានភាព និង លទ្ធឹភាព នៃការស្នើសុំ របស់លោកនាយកសាលា
1 សម្ភារៈសិក្សា មួយចំនួនដូចជា សៀវភៅសរសេរ, ប៊ិច, ខ្មៅដៃ, កាតាប,
2 សម្ភារៈ កីឡាមួយចំនួនដូចជា បាល់ទះ, បាល់ទាត់, សំនាញ់បាល់ទះ, សំនាញ់បាល់ទាត់,
ដង និង គ្រាប់ សី, បាល់បោះ។
3 សំលាកបំពាក់ សិស្សសាលា និង សំលាកបំពាក់កីឡា
4 ម៉ាស៊ីន ព្រីនធ័រ ។
ជាការឆ្លើយតប ក្រុមការងារបាន
1 ស្នើឲ្យលោកនាយក កំណត់ចំនួនឲ្យបានជាក់លាក់ ចំពោះសម្ភារៈ កីឡា,
2 ស្នើឲ្យលោកនាយក ធ្វើរបាយការឲ្យបានជាក់លាក់ពីចំនួន, អាយុ, ភេទ របស់សិស្ស
ដែលទាក់ទងនិងការស្នើ សំលៀកបំពាក់ សិស្ស និង សំលៀកបំពាក់កីឡា
3 ចំពោះម៉ាស៊ីន ព្រីនធ័រ លោក Mert Eren និង ភរិយា សម្រាច់ផ្តល់ជូនភ្លាមៗ
4 ចំពោះខោអាវ កីឡា លោកស្រី Kalyan Vandoolaeghe អនិកជន ខ្មែរ បែលហ្សិក សម្រាច់ផ្តល់ជូន ភ្លាមៗ ផងដែរ។ ចំពោះសម្ភារៈដែលមិនទាន់បានដោះស្រាយជូន គឺត្រូវរងចាំរបាយការណ៍ជាក់លាក់ របស់លោកនាយកសាលា និង លឹទ្ធភាពរបស់ក្រុមការងារ និង យោបល់របស់ឯកឧត្តមប្រធាន ថានឹងត្រូវផ្តល់ជូនអ្វីបានខ្លះទៀត។
កិច្ចសំណេះសំណាល ប្រកបដោយក្តីសប្បាយរីករាយ ពីសំណាក់ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងក្រុមការងារ បានបញ្ចប់នាម៉ោង 10:45 នាទីព្រឹកនាថ្ងៃដដែល។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមឯកឧត្តម ប្រធាន និង ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារទាំងអស់ជ្រាបជារបាយការណ៍
សូមគោរពអរគុណ និង សូមអគុណ