រដ្ឋបាលខេត្តព្រះសីហនុ អញ្ជើញចុះសួរសុខទុក្ខអ្នកសារព័ត៌មាន កំពុងសំរាកព្យាបាលជំងឺនៅមន្ទីពេទ្យបង្អែក.

(ខេត្តព្រះសីហនុ) កាលពីម៉ោង ១៨:៣០នាទី ល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ រដ្ឋបាលខេត្តព្រះសីហនុដឹកនាំដោយ លោក ឃាង ភារម្យ អ្នកនាំពាក្យរបស់សាលាខេត្តព្រះសីហនុព្រមទាំង នាយករងរដ្ឋបាលខេត្ត និងលោក ម៉ី វណ្ណារិន ប្រធានហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ម៉ោង ស៊ីណេត អភិបាលនៃ គណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះសួរសុខទុក្ខ លោក ផាត់ សូនី អ្នកយកព័ត៌មាន CRN NEWS ប្រចាំខេត្តព្រះសីហនុ ដែលកំពុងសំរាកព្យាបាលរបួសនៅមន្ទីរពេទ្យបង្អែកខេត្ត ព្រះសីហនុ.

ក្នុងឱកាសនោះដែរ លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្ត ព្រះសីហនុ ក៏បាននាំយកថវិកាមួយចំនួន និងការផ្តាំផ្ញើសួរសុទ្ធ ពីសំណាក់ ឯកឧត្តម ម៉ោង ស៊ីណេត អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ ទោះជាក្នុងកាលៈទេសៈណាក៏ដោយមិនថាមន្ត្រី របស់សាលាខេត្ត ប្រជាពលរដ្ឋ និងបងប្អូនអ្នកសារព័ត៌មានគឺ ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ តែងតែ យកចិត្តទុកដាក់ និងជួយសំរាលទុក្ខលំបាកជានិច្ច ដោយមិន ទុកចោលបងប្អូនចោលនោះឡើយ.

លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុក៏បានផ្តាំ ធ្វើថា សូមអោយបងប្អូនអ្នកសារព៌ត៌មានទាំងអស់ត្រូវចេះជួយគ្នា ចេះស្រឡាញ់គ្នា ជាពិសេសពេលជួបទុក្ខលំបាកត្រូវចេះជួយយក អាសារគ្នា កុំទុកគ្នាចោល.

បញ្ជាក់ៈលោក ផាត់ សូនី អ្នកសារព័ត៌មាន CRN News ប្រចាំ ខេត្តព្រះសីហនុត្រូវបានរងរបួសដោយសារគ្រោះថ្នាក់ចរាចរ ក្រោយពីត្រលប់យកព៌ត័មានក្នុងការបើកយុទ្ធនាការបោះឆ្នោតជ្រើ សរើសក្រុមប្រឹក្សាក្រុងកំពង់សោម កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥.

ផ្សាយៈថ្ងៃទី ២២ ខែមករា ឆ្នាំ២០២៥

រូបថតៈភារុណ

 

ព័ត៌មានដែលជាប់ទាក់ទង