អភិបាលរង ខេត្តព្រះសីហនុ ចូលរួមកិច្ចប្រជុំច្រក-ចេញចូលតែ មួយដើម្បីពិនិត្យសំណើរ គម្រោងអភិវឌ្ឍតំបន់ សេដ្ឋកិច្ចពិសេស១ បន្ថែមទៀត នៅខេត្តព្រះសីហនុ

(ខេត្តព្រះសីហនុ) លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈ អភិបាលខេត្តព្រះសីហនុ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ម៉ោង ស៊ីណេតអភិបាលខេត្តព្រះសីហនុបានអញ្ជើញ ចូលរួមក្នុង កិច្ចប្រជុំច្រកចេញ-ចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំ វិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន១ នៅក្នុងភូមិសាស្ត្រ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមអធិបតីភាព

ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក) ដោយមានការអញ្ជើញ ចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ នៅទីស្តីការក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បី បើកកិច្ចពិភាក្សា វាយតម្លៃ ភាពសមស្រប លក្ខណៈសម្បត្តិ វេទយិតភាព និងពិនិត្យ លទ្ធភាព នៃគម្រោងដែលបានដាក់ស្នើមក ក.អ.ក។

ជាលទ្ធផលបឋម សំណើសុំគោលការណ៍ អភិវឌ្ឍតំបន់សេដ្ឋកិច្ច ពិសេសនៅខេត្តព្រះសីហនុនេះ ទទួលបានការឯកភាពជាគោល ការណ៍ពីអង្គប្រជុំ។

ផ្សាយៈថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥

ព័ត៌មានដែលជាប់ទាក់ទង