សេចក្តីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងខេត្ត ព្រះសីហនុ ស្តីពីការចោទប្រកាន់សំណុំរឿងពាក់ព័ន្ធនឹងករណី គ្រោះថ្នាក់ចរាចរណ៍

សេចក្តីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងខេត្ត ព្រះសីហនុ ស្តីពីការចោទប្រកាន់សំណុំរឿងពាក់ព័ន្ធនឹងករណី គ្រោះថ្នាក់ចរាចរណ៍ បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិន ប្រុងប្រយ័ត្ន និងមិនគោរពកាតព្វកិច្ចបណ្តាលឱ្យស្លា./ប់អ្នកដទៃ កើតហេតុនៅលើវិថីឯករាជ្យ ចំណុចស្តុបពាណិជ្ជកម្ម ស្ថិតក្នុង ភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពី ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ០៥ និង ៥៥នាទីបង្ក ឡើងដោយឈ្មោះ YANG FENG តាមបញ្ញត្តិមាត្រា ៨៥ កថា ខណ្ឌទី ១ និងកថាខណ្ឌទី ២ ចំណុច ខ នៃច្បាប់ស្តីពីចរាចរណ៍ ផ្លូវគោក តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ លេខ ៨២ អ.យ.១/២៥ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ បញ្ជូនទៅចៅក្រម ស៊ើបសួរ សាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តតាម នីតិវិធីច្បាប់។

 

អាស្រ័យហេតុនេះ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន។

 

ផ្សាយៈថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥

 

ព័ត៌មានដែលជាប់ទាក់ទង