(ខេត្តព្រះសីហនុ):ព័ត៌មានបឋម: នាល្ងាចថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២៥ នេះ មានករណីជនជាតិបរទេសម្នាក់បានលោតធ្វេីអត្តឃាតពីលេីអគារមួយឈ្មោះថា “សុីសាវ័ន” បណ្តាលអោយបែ.កគ្រឿ.ង.ក្នុងស្លា.ប់ភ្លាមៗដែលស្ថិតនៅក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅម៉ោង៦:០៥នាទី ល្ងាច នេះបេីតាមប្រភពពីប្រជាពលរដ្ឋ.
តាមប្រភពពីប្រជាពលរដ្ឋនៅក្បែរតំបន់នោះដដែលបានអោយដឹងថា អគារស៊ីសាវ័នខាងលេី ត្រូវបានគេដឹងថាមានម្ចាស់ជាជនជាតិចិន ហេីយភ្លាមៗនោះកងកម្លាំងសមត្ថកិច្ច ក្នុងក្រុងព្រះសីហនុមានទាំងប៉ូលីសប៉េអឹម ក៏បានចុះមកធ្វេីកោសល្យវិច័យដល់នៅនឹងកន្លែងកេីតហេតុ.
ដោយឡែកបេីតាមសមត្ថកិច្ចមិនទាន់កំណត់អំពីមូលហេតុនៃការលោតពីលេីអគាររបស់ជនបរទេសនោះ និងអត្តសញ្ញាណបាននៅឡេីយទេ.
ខាងលេីនេះជាព័ត៌មានបឋមដែលអង្គភាពយេីងទទួលបាន បេីមានព័ត៌មានអាប់ដេតថ្មី អង្គភាពសារព័ត៌មានអាស៊ានដេលីយេីងនឹងធ្វេីការផ្សាយលម្អិតបន្តទៀត.
ផ្សាយ:ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥