ព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍វប្បធម៌ និងពាណិជ្ជកម្ម ក្រោមប្រធានបទ «ទេសចរណ៍ផ្ដល់ឱកាសសម្រាប់ទាំងអស់គ្នា» ​

(ខេត្ត​ព្រះសីហនុ)​: ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អមដំណេីរ​ដោយឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមបើកព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍វប្បធម៌ និងពាណិជ្ជកម្ម ក្រោមប្រធានបទ «ទេសចរណ៍ផ្ដល់ឱកាសសម្រាប់ទាំងអស់គ្នា» រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ នៅទីលានសម្តេចតេជោ (ពយតាមូង) ក្រុងព្រះសីហនុ ក្នុងនោះក៏មានការចូលរួមពីសំណាក់​ ឯកឧត្តម ណាត់ថៈផុង សាងគុលឆិត (Natthapong Sanguanchit) អភិបាលខេត្តត្រាត នៃប្រទេសថៃ អគ្គកុងស៊ុល នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ប្រចាំខេត្តព្រះសីហនុ ប្រធានការិយាល័យកុងស៊ុលចិន ប្រចាំខេត្តព្រះសីហនុ តំណាងរដ្ឋបាលខេត្តកោះកុង ខេត្តកំពត និងខេត្តកែប រួមទាំងអភិបាលរងខេត្ត/ក្រុង​ ប្រធាន​មន្ទីរ​អង្គភាព​ស្ថាបន័ចំណុះអោយរដ្ឋបាលខេត្តយ៉ាងច្រេីនកុះករ នាល្ងាចថ្ងៃទី​២៧ ខែមករា​ ឆ្នាំ២០២៥​។

ក្នុង​ឱកាស​នោះ​ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ​បានមាន​ប្រសាសន៍​ថា​ ព្រឹត្តិការណ៍នាពេលនេះ គឺ ធ្វើឡើងក្នុងគោលបំណង គឺបង្កើនការទាក់ទាញទេសចរឱ្យមក សម្រាកកម្សាន្តនៅខេត្តព្រះសីហនុកាន់តែច្រើន និងស្នាក់នៅយូរថ្ងៃ​ ក៏ដូចគ្នាក្នុងការជម្រុញការផ្សព្វផ្សាយផលិតផល និងសក្ការនុពលទេសចរណ៍ និងលើកកម្ពស់តម្លៃវប្បធម៌ជាតិខ្មែរ ថែមទាំងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីឱ្យវិស័យទេសចរណ៍ និងពាណិជ្ជកម្មកាន់តែមានការរីកចម្រើន។

ហេីយព្រឹត្តិការណ៍ពិព័រណ៍ ទេសចរណ៍វប្បធម៌ និងពាណិជ្ជកម្មអមដោយការប្រគុំតន្ត្រី ការសម្តែងសិល្បៈ ការបង្ហាញទស្សនីយភាពវប្បធម៌ និងការ តាំងពិព័រណ៍ផលិតផលនានាផងដែរ។

ដោយឡែក​ឯកឧត្តម​ ហូត​ ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានរំពឹងទុកថាក្នុងឆ្នាំ២០២៥ តំបន់ឆ្នេរសមុទ្រកម្ពុជា អាចទទួលភ្ញៀវ ទេសចរអន្តរជាតិ ៨០ម៉ឺននាក់ និងទេសចរជាតិប្រមាណ ផលាន នាក់ ដោយឡែកសម្រាប់ខេត្តព្រះសីហនុ រំពឹងថា ទទួលបានភ្ញៀវ ទេសចរអន្តរជាតិប្រមាណ ៤៥ម៉ឺននាក់ និងភ្ញៀវទេសចរជាតិ ប្រមាណ ៤លាននាក់៕

ក្នុង​នោះ​ ឯកឧត្តម​ ហាក់​ ហួត​ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ក៏បានផ្តល់កិត្តិយសចែកនូវពាន់រង្វាន់ដល់ជ័យលាភីអ្នកបង្កេីត Content និងផលឹតជាក្លិបវីដេអូនានាផ្សព្វផ្សាយទៅនឹងខេត្តព្រះសីហនុផងដែរ៕

ផ្សាយ:ថ្ងៃទី​២៩ ខែមករា​ ឆ្នាំ២០២៥

រូបថត:ភារុណ​

ដោយ:និពន្ធនាយក​រងអាស៊ានដេលីប្រចាំខេត្តព្រះសីហនុ

(សៅ​ វាសនា)

ព័ត៌មានដែលជាប់ទាក់ទង