លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នគរបាលខេត្តកណ្តាល បានចាត់អោយមន្ត្រីក្រោមឨត្រួតពិនិត្យរៀបចំសណ្តាប់ធ្នាប់តាម ដងផ្លូវជាតិលេខ២១អា (ផ្លូវមាត់ទន្លេក្រុង តាខ្មៅ) ដើម្បីបញ្ចៀសការកកស្ទះក្នុងថ្ងៃពិធីសែនចូលឆ្នាំចិន
(កណ្តាល):លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នគរបាលខេត្តកណ្តាល បានចាត់លោក ឧត្តមសេនីយ៍ត្រី ឆេង សំអឿន ស្នងការរងទទួផែនការងារសណ្តាប់ធ្នាប់ លោកឧត្តមសេនីយ៍ ត្រី ឡាក់ ម៉េងធ ស្នងការរងទទួលផែនការងារ នគរបាលព្រហ្មទណ្ឌ រួមនឹងលោកស្នងការរង ពាក់ព័ន្ធ ដឹកនាំកម្លាំងនគរបាលក្រោមឱវាទ អមដំណើរ ឯកឧត្តម ណុប ដារ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល អញ្ជើញ ត្រួតពិនិត្យរៀបចំសណ្តាប់ធ្នាប់តាម ដងផ្លូវជាតិលេខ២១អា (ផ្លូវមាត់ទន្លេក្រុង តាខ្មៅ) ដើម្បីបញ្ចៀសការកកស្ទះ រៀបចំ សណ្តាប់ធ្នាប់របៀបរៀបរយ ជូនបងប្អូន ដែលជាប់សែស្រឡាយចិន និងជនជាតិ ចិន-វៀតណាម ដែលអញ្ជើញមកអុជ ធូប សែនព្រេននៅវិហារអ្នកតាធំ ប៉ស៊ែក្រុង តាខ្មៅ ក្នុងថ្ងៃសែនចូលឆ្នាំថ្មីប្រពៃណីជនជាតិ ចិន-វៀតណាម កាលពីរសៀលថ្ងៃពុធ ១៥រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥។
ផ្សាយ:ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥
រូបថត:ស្នងការដ្ឋាននគរបាលខេត្តកណ្តាល
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
(សៅ វាសនា)