ឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាល ខេត្តកំពង់ចាម បានចាត់ឱ្យតំណាង ចូលរួមក្នុងពិធី គោរពវិញ្ញាណក្ខន្ធ បំពាក់ឋានន្តរសក្តិ_ជូនសពលោក អនុសេនីយ៍ឯក គូ ម៉េងស៊ាន នាយរងផ្នែកបង្ការ ដោះស្រាយចរាចរណ៍ ការិយាល័យនគរបាលចរាចរណ៍ ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
(កំពង់ចាម):លោក ឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្ត កំពង់ចាមនៅព្រឹកថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២៥នេះ បានចាត់ឱ្យលោកឧត្តមសេនីយ៍ត្រី ឆៅ វុទ្ធា ស្នងការរងផែនការងារនគរបាលសណ្តាប់ធ្នាប់ ដឹកនាំ កងកម្លាំងនគរបាល ចំណុះផែនការងារនគរបាល សណ្តាប់ធ្នាប់ និងកងកម្លាំងនគរបាល នៃអធិការដ្ឋាន នគរបាលស្រុកកំពង់សៀម ចូលរួមពិធីគោរព វិញ្ញាណក្ខន្ធ និងបំពាក់ឋានន្តរសក្តិ ថ្នាក់វរសេនីយ៍ត្រី ជា កិច្ចបច្ឆាមរណៈ ជូនសពលោកអនុសេនីយ៍ឯក គូ ម៉េ ងស៊ាន នាយរងផ្នែកបង្ការដោះស្រាយចរាចរណ៍ នៃ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដែលបាន ទទួលមរណភាព កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ទទួលមរណលានិង ២៥នាទីព្រឹក ដោយសារជម្ងឺសម្ពាធ ឈាមឡើងខ្ពស់ ក្នុងជន្មាយុ ៥៦ឆ្នាំ ស្ថិតនៅភូមិអណ្តូង ចុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ស្នងការ ក៏បានចាត់ឱ្យតំណាងនាំយកបច្ច័យ របស់លោក ឧត្តមសេនីយ៍ស្នងការ និងបច្ច័យចលនាមិត្តជួយមិត្ត របស់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ព្រមទាំង ភេសជ្ជៈ គ្រឿងឧបភោគបរិភោគមួយចំនួន ប្រគល់ជូន គ្រួសារនៃសពដើម្បីចាត់ចែងបុណ្យសពតាមប្រពៃណី សរុបបច្ច័យ ចំនួន ៣,០០០,០០០៛ ៕
ផ្សាយ:ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥
ប្រភព:ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
(សៅ វាសនា)