ឯកឧត្តម ឧត្តមនាវាត្រី ងួន ឧត្តម មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម និងជាប្រធានក្រុមគណបក្សចុះជួយឃឃុំរាម និងលោកជំទាវ ដឹកនាំកងកម្លាំងចុះ ជួយដល់គ្រួសារក្នុងស្រុកព្រៃនប់ ដែលទទួលរងគ្រោះដោយភ្លើង ឆេះផ្ទះ.
(ខេត្តព្រះសីហនុ)ដោយមានការចង្អុលណែនាំ ពីសំណាក់ ឯកឧត្តម ម៉ី ឌីណា អនុប្រធានអចិន្ត្រៃយ៍ក្រុមការងារគណបក្ស ប្រជាជនកម្ពុជាទទួលបន្ទុកចុះជួយ២ឃុំ ក្នុងស្រុកព្រៃនប់ និងជា មេបញ្ជាការមូលដ្ឋានសមុទ្ររាម បានចាត់អោយឯកឧត្តម ឧត្តម នាវាត្រី ងួន ឧត្តម មេបញ្ជាការរង ព្រមទាំងជាប្រធានក្រុម គណបក្ស ប្រជាជនកម្ពុជាចុះជួយឃុំរាម ក្នុងស្រុកព្រៃនប់ ក្រុង/ខេត្តព្រះសីហនុ បានដឹកនាំកម្លាំង មន្ត្រីក្រោមឱវាទ មេឃុំ និងមេ ប៉ុស្តិ៍ ចុះទៅចែកអំណោយ និងជួយពន្លត់អគ្គីភ័យដែលបានឆាប ឆេះផ្ទះមួយខ្នងរបស់ប្រជាពលរដ្ឋមួយគ្រួសារ ស្ថិតនៅក្នុងភូមិអុង ក្រោយវរៈ៨ កាលពីវេលាម៉ោង ១២:៤៥នាទី ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ នេះ.
ជាមួយគ្នានេះដែរ ឯកឧត្តម ឧត្តមនាវាត្រី ងួន ឧត្តម ក៏បាន មានប្រសាសន៍សំណេះសំណាលជា គ្រួសារដែលទទួលរងនូវការ ឆាបឆេះដោយអគ្គីភ័យ ក៏ដូចជាការផ្តាំផ្ញើសួរសុខទុក្ខផ្ទាល់ ពី ឯកឧត្តម ម៉ី ឌីណា អនុប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារ គណៈបក្សប្រជាជនកម្ពុជាផងដែរ ដែលជានិច្ចកាលលោក តែងតែមានការជួយជ្រោមជ្រែងដល់ប្រជាពលរដ្ឋក្រីក្រ និងទុរគត ជន ដែលជួបការលំបាក.
ឯកឧត្តម ឧត្តមនាវាត្រី ងួន ឧត្តម ព្រមទាំងក្រុមការងារគណបក្ស ប្រជាជនចុះជួយឃុំរាម បានសម្រេចជួយសាងសង់ ផ្ទះថ្មី១ខ្នង ធ្វើ ពីដែកប្រក់ស័ង្កសី ទំហំ ៤ម៉ែត្រx៦ម៉ែត្រ ព្រមទាំងដាក់លូ ធ្វើផ្លូវ អណ្តូងទឹក និងបំពាក់ភ្លើងសូឡាបំភ្លឺ ផងដែរ។
ឯកឧត្តម ងួន ឧត្តម មេបញ្ជាការរងមូលដ្ឋានសមុទ្រ និងជាប្រធាន ក្រុមគណបក្សចុះជួយឃឃុំរាម ក៏បានថ្លែងអំណរអគុណដល់ សប្បុរសជន លោកឧកញ៉ា និងបងប្អូនសមាជិកគណៈបក្ស ប្រជាជនកម្ពុជាទាំងអស់ ដែលបានជួយគ្នាក្នុងគ្រាលំបាក។
ផ្សាយៈថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលីប្រចាំខេត្តព្រះសីហនុ(សៅ វាសនា)