ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ថ្លែងថា៖ សង្ក្រាន្តឆ្នាំថ្មី ឆ្នាំម្សាញ់ ឆ្នាំនេះ រដ្ឋបាលខេត្តកណ្តាល និង រៀបចំព្រឹត្តិការណ៍សង្ក្រាន្តខេត្តកណ្តាល នៅសួនច្បារមាត់ទន្លេ បាសាក់ ក្រុងតាខ្មៅ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ.

(ខេត្ត​កណ្តាល)​: ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានថ្លៃបែបនេះ ក្នុងឱកាសដែល ឯកឧត្តម អញ្ជើញជា អធិបតីភាព ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងលើកទិដៅការងារ ខែកុម្ភៈ ឆ្នាំ២០២៥ របស់រដ្ឋបាល ខេត្តកណ្តាល នារសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ នៅសាល ប្រជុំសាលាខេត្តកណ្តាល។

ឯកឧត្តមអភិបាលខេត្តកណ្តាល បានថ្លែងបន្តថា៖ សម្រាប់ សង្ក្រាន្តឆ្នាំថ្មី ឆ្នាំ២០២៥នេះ អនុគណៈកម្មធិការទាំងអស់ ត្រូវ យកចិត្តទុកដាក់រៀបចំ តុបតែង និងបង្កើតកម្មវិធីសប្បាយរីករាយ ជូនដល់ប្រជាពលរដ្ឋ ពិសេសរៀបចំនូវការលេងល្បែងប្រជាប្រិយ ដែលជាល្បែងកំសាន្តរបស់ប្រជាជនខ្មែរយើង ជូនដល់បងប្អូន ប្រជាពលរដ្ឋ មកលេងកំសាន្តសប្បាយ។ ទន្ទឹមនឹងនេះកងកម្លាំង មានសមត្ថកិច្ច ត្រូវរៀបចំនូវសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាព និង របៀបរៀបរយ ក្នុងពិធីសង្ក្រាន្តខេត្តកណ្តាលខាងមុខនេះ។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់ អភិបាលក្រុង-ស្រុកទាំងអស់ ពិសេសមន្ទីរជំនាញពាក់ព័ន្ធ ត្រូវ សហការជាមួយគ្នាឱ្យបានល្អ ក្នុងការបន្តតាមដានបញ្ហាខ្វះទឹក ស្រោចស្រពស្រូវប្រាំងរបស់ប្រជាកសិករនៅក្នុងមូលដ្ឋានរបស់ ខ្លួន។ ពិសេសជាងនេះទៀត ស្រុក-ក្រុងណាដែលកំពុងបូមទឹក សង្គ្រោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋ ត្រូវបូមទឹកជាប់ជានិច្ចដោយ ធានាបានថា ស្រូវប្រាំងរបស់ប្រជាពលរដ្ឋទទួលបានទឹកស្រោចស្រព

គ្រប់គ្រាន់ និងមិនត្រូវឱ្យមានស្រូវរបស់ប្រជាពលរដ្ឋ ណាម្នាក់ខូចខាតដោយការខ្វះទឹកនោះឡើយ។

បន្ថែមពីនេះទៀត ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់ កងកម្លាំងមានសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់ក្នុងការបង្ក្រាប បទល្មើសនានានៅក្នុងមូលដ្ឋាន ពិសេសបញ្ហាក្មេងទំនើង ត្រូវ បង្ក្រាបឱ្យបាន ក្នុងករណីមានក្មេងទំនើងកើតនៅក្នុងមូលដ្ឋាន របស់ខ្លួន។ ឯកឧត្តមក៏បានក្រើនរំលឹកបន្ថែមថា បញ្ហាក្មេងទំនើង គឺជាបទល្មើសមួយដែលកើតចេញពីមូលដ្ឋានផ្ទាល់ ព្រោះថាក្មេង ទំនើងតែងតែបញ្ចេញរិទ្ធិ និងបង្កភាពអាណាធិបតេយ្យនៅ មូលដ្ឋាន ក្មេងទំនើងមិនមានមកពីមូលដ្ឋានផ្សេងក្រៅពីមូលដ្ឋាន របស់ខ្លួនទេ ដូច្នេះការកំណត់មុខសញ្ញា ការបង្ក្រាបក្មេងទំនើង ពិត ណាស់មានភាពងាយស្រួលជាងបទល្មើសដទៃទៀត ដូចនេះ ក្នុងករណីមានក្មេងទំនើងកើតឡើងនៅមូលដ្ឋានណា កងកម្លាំង នៅមូលដ្ឋាននោះត្រូវបង្ក្រាបឱ្យបានទាន់ពេលវេលា និងមិនត្រូវឱ្យ ក្រុមក្មេងទំនើងទាំងនោះបង្កភាពអាណាធិបតេយ្យនៅក្នុង មូលដ្ឋានរបស់ខ្លួនឡើយ។

ផ្សាយ:ថ្ងៃទី​១ ខែមករា​ ឆ្នាំ២០២៥

ប្រភព​:រដ្ឋបាល​ខេត្ត​កណ្តាល

ដោយ:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី​ប្រចាំ​ខេត្ត​ព្រះសីហនុ​(សៅ​ វាសនា)


 

 

ព័ត៌មានដែលជាប់ទាក់ទង