ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុងព្រះសីហនុ ស្រុកស្ទឹងហាវ និងឃុំ សង្កាត់ចុះត្រួតពិនិត្យ និងធ្វេីការសំអាតកំណកកាកប្រេងលេីឆ្នេរសមុទ្រ
(ខេត្តព្រះសីហនុ) រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូន សាធារណជន និងអ្នកសារព័ត៌មានទាំងអស់មេត្តាជ្រាបថា សូមជម្រាបជូនថា បន្ទាប់ពីទទួលបានព័ត៌មាន ពីករណីមានប្រេង អណ្តែតមកលើឆ្នេរព្រែកត្រែង ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុង ព្រះសីហនុ និងឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នៅព្រឹក ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥.
ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុងព្រះសីហនុ ស្រុកស្ទឹងហាវ និងឃុំ សង្កាត់ ដោយមានការចូលរួមសហការពីតំណាងក្រសួងបរិស្ថាន និងក្រសួងរ៉ែ និងថាមពល ចុះពិនិត្យទីតាំងជាក់ស្តែងដើម្បីស្វែងរក ប្រភពនៃការលេចធ្លាយប្រេងនៅលើផ្ទៃសមុទ្រ និងបានចាត់ កំលាំងធ្វើការសម្អាតប្រេងនៅតាមបណ្ដោយឆ្នេរ និងតាមទីតាំង មួយចំនួនទៀតដែលមានកក់កំណកប្រេង។ ចំពោះមុខ រដ្ឋបាល ខេត្ត សូមអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកកំសាន្ត នៅឆ្នេរព្រែកត្រែង សូមផ្អាកចុះ លេងទឹកជាបណ្តោះអាសន្ន ដើម្បីទុកលទ្ធភាពជូនក្រុមការងារ ធ្វើការសម្អាត និងចៀសវាងផលប៉ះពាល់ផ្សេងៗ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និង អ្នកសារព័ត៌មានទាំងអស់មេត្តាជ្រាបជាព័ត៌មាន។
ផ្សាយៈថ្ងៃទី១ ខែកុម្ភះ ឆ្នាំ២០២៥
ប្រភព:នាយកទីចាត់ការសាលាខេត្តព្រះសីហនុ
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលីប្រចាំខេត្តព្រះសីហនុ(សៅ វាសនា)