អាជីវករថា ដឹកទំនិញ១ជើងៗបង់លុយឱ្យមន្ត្រីច្រកទ្វារ ព្រំដែនជាំ អស់ចាប់ពី៦០ម៉ឺនរៀល ទៅ១លាន២សែន រៀល!

(ឧត្តរមានជ័យ)៖ ស្របពេលដែលរាជរដ្ឋាភិបាល អាណត្តិទី៧ កំពុងយកចិត្តទុកដាក់ ក្នុងការអភិវឌ្ឍន៍ ប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនថែមមួយកម្រិតទៀត ដោយត្រូវលុបបំបាត់អំពើពុករលួយឱ្យខានតែបាន..!។

បែរជាមានការលើកឡើងថា មន្ត្រីពាក់ព័ន្ធនៅច្រកទ្វារ ព្រំដែនអន្តរជាតិជាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កំពុងពួតដៃគ្នា កំណត់យកលុយពីរថយន្ត ដឹកទំនិញ អីវ៉ាន់ចាប់ហួយ ពីប្រទេសថៃ ចូលមកកម្ពុជា ក្នុង១ជើង ៗ ចាប់ពី៦០ម៉ឺនរៀល ទៅ១លាន២សែនរៀលខណៈ រថយន្តដឹកដំឡូងមី ក៏ត្រូវបង់បាយទឹកផងដែរ…!!។

– ករណីនេះ សមត្ថកិច្ចដែលរងការចោទប្រកាន់ ពុំ បកស្រាយឡើយ ដោយថ្លែងថា ច្រឡំលេខហើយ…!!។

ជុំវិញរឿងនេះ អាជីវករ ដែលតែងតែដឹកទំនិញអីវ៉ាន់ ចាប់ហួយ.ពីថៃ ចូលមកកម្ពុជា ដោយប្រើ”រថយន្តកាមរី កែច្នៃ”បានអះអាងថា ខ្លួនដឹក១ជើងៗ បង់លុយឱ្យមន្ត្រី ពាក់ព័ន្ធទាំង៣ស្ថាប័ន នៅច្រកទ្វារព្រំដែនអន្តរជាតិ ជាំ.អស់សរុបចំនួន៦០ម៉ឺនរៀលជាកំហិត..!។

_រីឯរថយន្តសាំយ៉ុងកែច្នៃ ដែលដឹកទំនិញពីប្រទេស ថៃ ចូលមកកម្ពុជា ក្នុង១ជើងៗ បង់លុយឱ្យមន្ត្រី ពាក់ព័ន្ធ ប្រចាំច្រកទ្វារព្រំដែនអន្តរជាតិជាំ អស់ ចំនួន១.២០០.០០០រៀលជាកំហិត..!!។

ជាក់ស្តែងៈ ក្នុង១ថ្ងៃៗមានរថយន្តចន្លោះ ពី១០ទៅ១៣គ្រឿង ដែលធ្វើចរាចរណ៍ ដឹកជញ្ជូនទំនិញ អីវ៉ាន់ចាប់ហួយ គ្រឿងធ័រ ពីប្រទេសថៃចូលមកកម្ពុជា ដោយឆ្លងកាត់តាមច្រកទ្វារព្រំដែនអន្តរជាតិជាំ…..។

ប្រភពបន្តថា ពុំមែនមានតែរថយន្តដឹកទំនិញប៉ុណ្ណោះទេ ដែលត្រូវបង់លុយឱ្យមន្ត្រីច្រកទ្វារព្រំដែនមួយនេះ ជាប្រចាំ..!។

ពោលគឺ សូម្បីតែរថយន្តដឹកដំឡូងមី ពីកម្ពុជា ចេញទៅ ប្រទេសថៃ ក៏ត្រូវបង់លុយឱ្យមន្ត្រីច្រកទ្វារព្រំដែន អន្តរជាតិជាំ អស់ចំនួន៣០.០០០រៀលក្នុង១ជើងៗ យ៉ាងទៀងទាត់ផងដែរ..!។

ក្នុងនោះ បង់ឱ្យស្នាក់ការត្រួតពិនិត្យ ចំនួន១០.០០០រៀល.បង់ឱ្យមន្ត្រីគយព្រំដែន ចំនួន១០.០០០រៀល.បង់ឱ្យប៉ូលិសព្រំដែន ចំនួន១០.០០០រៀលទៀត..!!។

-ដើម្បីឱ្យមានចម្លើយទាំងសងខាង នៅរសៀល ទី០១.០២.២០២៥ «ដើមរាំង»បានព្យាយាមសុំការបំភ្លឺ ពីលោក រ៉ែម ផល្លាវី ប្រធានស្នាក់ការត្រួតពិនិត្យ ច្រក ទ្វារព្រំដែនអន្តរជាតិជាំ ប៉ុន្តែទូរស័ព្ទរបស់លោក ខលមិន ចូលសោះ.!។

_រីឯលោក ឆ ណាក់ ប្រធានការិយាល័យគយនិងរដ្ឋាករ ច្រកទ្វារព្រំដែនអន្តរជាតិជាំ ទូរស័ព្ទចូលហើយលោកមិន ទទួល.!។

-ចំណែកលោក គឹម សុផាត នាយប៉ុស្តិ៍នគរបាលច្រក ទ្វារព្រំដែនអន្តរជាតិជាំ ទទួលទូរស័ព្ទហើយ គ្រាន់តែឮ សំនួរដូចការចោទប្រកាន់ខាងលើ លោកថ្លែងថា ច្រឡំ លេខហើយ.រួចក៏ចុចបិទទូរស័ព្ទ!!។

-ក្នុងរឿងនេះ ប្រជាពលរដ្ឋទូទៅទាមទារឱ្យឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ ឯកឧត្តម សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ឯកឧត្តមបណ្ឌិត គុណ គុណ ញឹម ញ៉ ញឹម អ អគ្គនាយក ដ្ឋានគយនិងរដ្ឋាករកម្ពុជា ឯកឧត្តមកិត្តិនីតិកោសល បណ្ឌិត ឱម យិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ មេត្តាចាត់មន្ត្រីជំនាញចុះពិនិត្យ ស្រាវជ្រាវ ចំពោះភាពមិនប្រក្រតី នៃការកំណត់យក លុយពី អាជីវករ ដែលដឹកទំនិញ.កសិផលឆ្លងដែន ដូច ការរៀបរាប់ខាងលើ ដើម្បីបង្កើនចំណូលរដ្ឋ..!។

ព្រោះថា អំពើពុករលួយ.ការស៊ីសំណូកសូកប៉ាន់និង ការកំណត់យកលុយ ពីអ្នករត់ពន្ធទំនិញក្រៅផ្លូវការ ក៏ជាផ្នែកមួយ ដែលបណ្តាលឱ្យ រាំងស្ទះដល់ ការអភិវឌ្ឍន៍ប្រទេសជាតិ ផងដែរ៕

ផ្សាយ:ថ្ងៃទី​០១ ខែមករា​ ឆ្នាំ២០២៥

ប្រភព:គេហទំព័រ​ ដេីមរាំង

ដោយ:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី

ព័ត៌មានដែលជាប់ទាក់ទង