ឯកឧត្តមបណ្ឌិត ជ្រុន ចេរ៉ាវ៉ាត សមាជិក គណៈកម្មាធិការកណ្តាល អនុប្រធានយុវជន គណបក្សថ្នាក់កណ្តាល និងជាប្រធាន គណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជន គណបក្សថ្នាក់កណ្តាល អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសប្រធានក្រុមការងារយុវជន គណបក្សក្រសួងព័ត៌មាន និងផ្សព្វផ្សាយ អំពីកិច្ចការសម្របសម្រួលព័ត៌មាននៃយុវជន គណបក្សប្រជាជនកម្ពុជា
(រាជធានីភ្នំពេញ):នាព្រឹក ថ្ងៃសៅរ៍ ៤រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ជ្រុន ចេរ៉ាវ៉ាត សមាជិក គណៈកម្មាធិការកណ្តាល អនុប្រធានយុវជន គណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈ ប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្ស ថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធាន គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជន គណបក្សថ្នាក់កណ្តាលអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីប្រកាសប្រធានក្រុមការងារយុវជន គណបក្សក្រសួងក្រសួងព័ត៌មាន។
ជាមួយនោះ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព អនុប្រធានគណៈប្រចាំការ ក៏បានធ្វើបទ អន្តរាគមន៍ស្តីពីកិច្ចការសម្របសម្រួលព័ត៌មាន នៃយុវជនគណបក្សប្រជាជនកម្ពុជា ជូន អង្គពិធីបានជ្រួតជ្រាប ដើម្បីចាត់តាំងអនុវត្តឲ្យ មានប្រសិទ្ធភាពខ្ពស់។
ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម នេត្រ ភក្ត្រា ប្រធានគណៈកម្មាធិការគណបក្សក្រសួង ក្រសួងព័ត៌មាន ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកាគណៈកម្មាធិការគណបក្សក្រសួង ឯកឧត្តមអនុប្រធាន សមាជិកគណៈប្រចាំការនៃ គណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល និងតំណាងផ្នែក និងឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកាគណបក្ស ប្រមាណ ៣១៦នាក់ នៅសាលប្រជុំ ៧ មករា ទីស្នាក់ការកណ្តាលគណបក្សប្រជាជន កម្ពុជា(វិមាន៧មករា)។
ផ្សាយ:ថ្ងៃទី២ ខែកុម្ហះ ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេ(សៅ វាសនា)