សេចក្តីជូនដំណឹង ស្តីពីការពង្វាងចរាចរណ៍ នៅចំណុចស្ពានអាកាសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រសព្វរវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ នៅថ្ងៃទី ៣-១៥ – ១៧ ខែកុម្ភៈ ឆ្នាំ២០២៥

(កណ្តាល)​:រដ្ឋបាលខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា៖ រដ្ឋបាលខេត្តកណ្តាល សូមធ្វើការពង្វាងចរាចរណ៍នៅចំណុចស្ពានអាកាសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រសព្វរវាង មហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ដើម្បីរៀបចំស្ទូចលើកធ្នឹមស្ពានបេតុងអាម៉េ ចូលក្នុងការដ្ឋានសាងសង់ តាមកម្មវិធីដូចខាងក្រោម៖

ថ្ងៃទី៣ ខែកុម្ភះ ឆ្នាំ២០២៥ បិទចរាចរណ៍កំណាត់ផ្លូវ ៦០ម៉ែត្រ ពីស្តុបមហាវិថីសម្តេចតេជោ កែងនឹងផ្លូវ ៥០ម៉ែត្រ មកដល់ផ្លូវជាតិលេខ២ (ក្នុងបរិវេណ ការដ្ឋាន) ចាប់ពីម៉ោង ៧:០០នាទីព្រឹក រហូតដល់ម៉ោង ១០:០០នាទីយប់។

• ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ បិទចរាចរណ៍កំណាត់ផ្លូវ ៦០ម៉ែត្រ ពីស្តុបមហាវិថីសម្តេចតេជោ កែងនឹងផ្លូវ ៥០ម៉ែត្រ មកដល់ផ្លូវជាតិលេខ២ (ក្នុងបរិវេណ ការដ្ឋាន) ចាប់ពីម៉ោង ៧:០០នាទីព្រឹក រហូតដល់ម៉ោង ១០:០០នាទីយប់។

ថ្ងៃទី ១៧ ខែកុម្ភះ ឆ្នាំ២០២៥ បិទចរាចរណ៍កំណាត់ផ្លូវជាតិលេខ២ (ក្នុងបរិវេណការដ្ឋាន) និងផ្លូវ ៦០ម៉ែត្រ ពីស្តុបមហាវិថីសម្តេចតេជោ កែងនឹងផ្លូវ ៥០ម៉ែត្រ ទៅដល់មហាវិថី ព្រលានសម្តេចតេជោ ចាប់ពីម៉ោង ៧:០០នាទីព្រឹក រហូតដល់ម៉ោង ១០:០០នាទីយប់។

 

ផ្សាយ:ថ្ងៃទី៣ កុម្ភៈ​ ឆ្នាំ២០២៥

ប្រភព​:រដ្ឋបាល​ខេត្ត​កណ្តាល

ដោយ:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី

(សៅ​ វាសនា)

ព័ត៌មានដែលជាប់ទាក់ទង