វល្លិ៍ស្នៀត ប្រម៉ាណជិត.៤.តោនដឹកតាម រថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ របស់ ក្រុម B.R ត្រូវជាប់អន្ទាក់ ប៉ូលិសប្រឆាំងបទល្មើស សេដ្ឋកិច្ច ខេត្តពោធិ៍សាត់។
(ខេត្តពោធិ៍សាត់) : វល្លិ៍លៀតមាន ចំនួនប្រម៉ាណ ជិត.៤ តោនដឹកជញ្ជូនតាមរថយន្តម៉ាកហ៊ី យ៉ាន់ដាយ.ពាក់ធ្លាក់ ភ.ព.3F 93.14 ព ណ៍សត្រូវបានកំលាំងប៉ូលីសប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការនរគបាលខេត្តពោធិ៍សាត់ ចាប់ឃាត់បានកាលពីវេលាម៉ោងប្រមាណ១២រំលងអាធ្រាត ថ្ងៃទី០២.ខែកុម្ភះ ឆ្នាំ២០២៥ ស្ថិតនៅចំណុចបណ្តោយផ្លូវជាតិ លេខ ៥ស្ថិតភូមិខ្នងទួល សង្កាត់រលាបំ ក្រុង ពោធិ៍សាត់ ។
លោក វិរះសេនីយ៍ទោ ជ្រៀវ កល្យាណ នាយរងការយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចបានអោយដឹងថា ដោយមានការរឹតបណ្ដឹង និងចេញបទបញ្ជា ពីលោកឧត្តមសេនីយ៍ទោ សរ.ថេង ស្នងការនរគបាល ខេត្តពោធិ៍សាត់
រយះកន្លងមកអោយ យកចិត្តទុកដាក់ពីករណីបទល្មើសធនធាន ធម្មជាតិ។
បច្ចុប្បន្នរថយន្តទាំងវត្ថុតាងប៉ូលីសនៃស្នងការ នរគបាល បានធ្វើការប្រគល់អោយទៅកំលាំង បរិស្ថានដែរប្រចាំការនៅជួរភ្នំក្រវ៉ាញកណ្តាល ដើម្បីរក្សាទុកបន្តនីតិវិធី ៕
ផ្សាយ:ថ្ងៃទី៣ ខែកុម្ភះ ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
(សៅ វាសនា)