អ្នកសារព័ត៌មានបួននាក់ត្រូវបានឃាត់ខ្លួននៅស្រុក កៀនស្វាយ ឥឡូវកំពុងបញ្ជូនបន្តធ្វើការសាកសួរ បន្ថែមនៅតុលាការជុំវិញថាពួកគេអាចនឹងពាក់ព័ន្ធនូវ ការទទួលយកលុយពីក្រុមបទល្មើសស៊ីសងក្នុងតំបន់ វៀតណាមរស់នៅ។
(ខេត្តកណ្តាល):នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈឆ្នាំ ២០២៥ អ្នកសារព័ត៌មានចំនួនបួនរូបត្រូវបានបញ្ជូនមកតុលាការ ត្តកណ្តាល ដើម្បីបន្តធ្វើការ ស្ថិតនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល សាកសួរតាមនីតិវិធី។
ដោយបានពិនិត្យមើលពីទិដ្ឋភាពនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ នេះផងដែរ យើងឃើញមាន អ្នកសារព័ត៌មានដែលមកពីគ្រប់ទិសទីនៃស្ថាប័ននី មួយៗ ព្រមទាំងសមាគមអ្នកសារព័ត៌មានមួយចំនួន ក៏បានចូលរួមធ្វើការសង្កេតការណ៍ដើម្បីពិនិត្យមើល និងធ្វើការទទួលយកនូវព័ត៌មានថាតើអ្នកសារព័ត៌មាន ទាំងបួននាក់នោះនឹងត្រូវបានតុលាការនៃសាលាដំបូង ខេត្តកណ្តាលធ្វើការចោទប្រកាន់ឬក៏ធ្វើការទម្លាក់ចោល នៃបទចោទ? ហើយជុំវិញករណីទាំងអស់នេះផងដែរ អង្គភាពសារព័ត៌មានរបស់យើងមិនទាន់បានទទួល ព័ត៌មានចេញពីអ្នកនាំពាក្យរបស់សាលាដំបូងខេត្ត កណ្តាលនៅឡើយនោះទេ ហើយយើងក៏រង់ចាំទទួលនូវ ការផ្តល់ព័ត៌មានត្រឡប់មកវិញផងដែរ។
សូមបញ្ជាក់ និងរំលឹកឡើងវិញថាបើយោងតាមប្រភព ព័ត៌មានរបស់ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មាន មួយចំនួនបានលើកឡើងថា កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះអ្នកសារព័ត៌មានចំនួន៤រូប ដែលមកពីបណ្តាស្ថាប័ននៃអង្គភាពសារព័ត៌មានដូចជា អង្គភាពសារព័ត៌មានរស្មីស្ទឹងត្រង់ អង្គភាពសារព័ត៌មាន សំអ៊ាងហតញូវស៍ អង្គភាពសារព័ត៌មាន និងអង្គភាព សារព័ត៌មានកាសែតកោះឯករាជ្យ បានធ្វើដំណើរ ទៅទីតាំងមួយកន្លែងដោយបានថតយកនូវទីកន្លែង លេងល្បែងស៊ីសង ស្ថិតនៅក្នុងភូមិ(ហៅថាភូមិយួន) ឃុំ ដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាលហើយបន្ទាប់មក អ្នកលេងល្បែងមួយចំនួនធ្វើការហៅអ្នកសារព័ត៌មាន ទាំងអស់នោះឲ្យមកទទួលប្រាក់ដែលគេហៅថាជា(ប្រាក់ អាំងប៉ាវ) បន្ទាប់មកក៏មានការប្តឹងផ្តល់ពីបុគ្គលដែល នៅក្នុងតំបន់នោះដល់អាជ្ញាធរកម្លាំងសមត្ថកិច្ចក្នុង តំបន់ ហើយក៏ឈានដល់ការឃាត់ខ្លួនឱ្យស្នាក់នៅប៉ុស្តិ៍ នគរបាលមួយនិងបន្តនីតិវិធីបញ្ជូនមកតុលាការដើម្បី ធ្វើការសាកសួរជុំវិញរឿងនោះបន្ថែម ថាតើការឃាត់ខ្លួន នោះនឹងធ្វើការចោទប្រកាន់ឬយ៉ាងណា?
ទោះបីជាយ៉ាងណាក៏ដោយបើយោងតាមច្បាប់ស្តី អំពីរបបអ្នកសារព័ត៌មាននៅកម្ពុជាក៏បានលើកឡើង ថា អ្នកសារព័ត៌មានមានសិទ្ធិដើរហើ និងទទួលយក នូវព័ត៌មានគ្រប់ទីកន្លែងគ្មានការរារាំង គ្មានការ ហាមឃាត់លើទីកន្លែងសាធារណៈ ឬក៏សិទ្ធិសេរីភាព អ្នកសារព័ត៌មាននៅកម្ពុជាដែលស្របតាមសិទ្ធិសេរីភាព អ្នកសារព័ត៌មានក្នុងពិភពលោកផងដែរ ក៏ប៉ុន្តែវា លើកលែងតែអ្នកសារព័ត៌មានទាំងអស់នោះបានប្រព្រឹត្ត នៅកំហុសខុសឆ្គងដែលវាប៉ះពាល់ដល់តម្លៃអរិយធម៌ វប្បធម៌ សាសនា ជាតិ សន្តិសុខសង្គមជាដើម នឹង ធ្វើអ្វីលើសព្រំដែនដែលច្បាប់នៃព្រះរាជាណាចក្រ កម្ពុជាបានចែងនៅក្នុងរដ្ឋធម្មនុញ្ញលើបទបញ្ញត្តិផ្សេង ៗដែលមានលក្ខណៈធ្ងន់ធ្ងរ នោះអ្នកសារព័ត៌មានត្រូវ ទទួលនូវកំហុសខុសឆ្គងដែលមិនអាចជៀសផុតបាន ត្រូវតែទទួលខុសត្រូវលើទង្វើរបស់ខ្លួន ហើយនៅក្នុង គតិយុទ្ធមួយចំនួនក៏មានការយោគយល់ដោយមើល ពីសកម្មភាពដែលមិនត្រូវបានចាប់កំហុសក៏អាច អធ្យាស្រ័យឲ្យមានការអប់រំ កែប្រែ និងឱ្យស្ថាប័ននៃ អង្គភាពនោះធ្វើការដាក់ពិន័យទោសទណ្ឌដោយមិន ចាត់ចូលជាបទព្រហ្មទណ្ឌណាមួយនោះឡើយ ក្នុងន័យ នេះចង់បញ្ជាក់ថាបុគ្គលដែលអាចលើកលែងបានក៏ ត្រូវបានលើកលែងដើម្បីឲ្យមានការកែប្រែអប់រំឡើងវិញ ទាំងអស់នេះគឺជាការដោះស្រាយក្រៅប្រព័ន្ធច្បាប់ក៏ មានស្របតាមអ្វីដែលរាជរដ្ឋាភិបាលបានធ្វើកន្លងមក ដោយមានការសាទរចេញពីសាធារណជនទូទៅ។
តែទោះជាយ៉ាងណាក៏ដោយអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ព្រមទាំងសង្គមស៊ីវិលរង់ចាំមើលថាតើ អ្នកសារព័ត៌មានទាំង៤រូបនោះនឹងត្រូវបានដោះលែងឲ្យ មានសិទ្ធិសេរីភាព ឡើងវិញឬក៏ត្រូវបានចោទប្រកាន់ ក្រោមបទផ្សេងៗ, សូមអរគុណ។
ផ្សាយ:ថ្ងៃទី០៣ ខែកុម្ភះ ឆ្នាំ២០២៥
ដកស្រង់ចេញពី:ចាងហ្វាងព្រះឥន្ទ្រCSP
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
(សៅ វាសនា)