សកម្មភាពអន្តរាគមន៍បូមទឹក ដើម្បីជួយសង្គ្រោះ ស្រូវប្រាំងរបស់ប្រជាកសិករប្រមាណ ៤៨៦ហិក តា នៅតាមបណ្តាសង្កាត់នានា នៃក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់
(ខេត្តពោធិ៍សាត):សកម្មភាពអន្តរាគមន៍បូមទឹក ដើម្បីជួយ
សង្គ្រោះ ស្រូវប្រាំងរបស់ប្រជាកសិករប្រមាណ ៤៨៦ហិក តា នៅតាមបណ្តាសង្កាត់នានា នៃក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១ កុម្ភៈ ២០២៥ ។
សូមជម្រាបថា កិច្ចអន្តរាគមន៍បូមទឹកបាន ចាប់ផ្តើមតាំងពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ នៅ ទីតាំងភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ដោយប្រើប្រាស់ម៉ាស៊ីនបូមទឹកចល័ត ៦៥សេះ ចំនួន ១គ្រឿង និងម៉ាស៊ីនបូមទឹករបស់ ប្រជាកសិករ ៣គ្រឿង ដើម្បីបូមទឹកពីប្រភព ស្ទឹងពោធិ៍សាត់ ទៅជួយសង្គ្រោះស្រូវប្រាំង របស់ប្រជាកសិករប្រមាណ ៤៨៦ហិតា នៅក្នុង ភូមិក្រាំងតាសែន ភូមិសាលាគំរូ សង្កាត់ព្រៃញី និងភូមិកែវសុវណ្ណ សង្កាត់បន្ទាយដី នៃក្រុង ពោធិ៍សាត់។ គិតមករហូតមកដល់ពេលនេះ ការងារអន្តរាគមន៍បូមទឹកសម្រេចបានប្រមាណ ៤៣៥ហិកតា។
ផ្សាយ:ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
(សៅ វាសនា)