របាយការណ៍ ព៌ត័មានចុងក្រោយរបស់សមត្ថកិច្ច ករណីអគ្គិភ័យឆាប់ឆេះក្លិបមីតណាយព្រីមៀរ នៅក្នុង សង្កាត់ព្រៃស ខណ្ឌដង្កោស្លា.ប់ ចំនួន០៤នាក់ រងរបួស ចំនួន០៦នាក់
(រាជធានីភ្នំពេញ):នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ វេលា ម៉ោង ១០:៣០នាទីព្រឹក មានករណីអគ្គិភ័យមួយ កន្លែង កើតឡើងនៅចំណុចក្លិបមីតណាយព្រីមៀរ ស្ថិតនៅលេីផ្លូវ៥០ម៉ែត្រ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
មូលហេតុបណ្តាលមកពីជាងផ្សារដែកឆ្លងចរន្តអគ្គិសនី បង្កជាអគ្គិភ័យ និងធ្វើឱ្យឆេះក្លិបកម្សាន្ត ទំហំ ៣៥ម៉ែត្រ X៤០ម៉ែត្រ ហើយខូចខាតម៉ូតូ ចំនួន ០៥គ្រឿង រួមទាំង សម្ភារក្នុងក្លិបអស់ទាំងស្រុង ហើយបានឆេះរាលដាល ដល់បន្ទប់ផ្ទះសំណាក់ទំហំ ៣,៥ម៉ែត្រ x០៥ម៉ែត្រ ចំនួន ០១បន្ទប់ ។
នៅវេលាម៉ោង១៣:៣០នាទីរសៀល អគ្គិភ័យនេះ ត្រូវបានពន្លត់ទាំងស្រុង ដោយប្រើប្រាស់រថយន្ត ការិយាល័យអគ្គិភ័យ ចំនួន២០គ្រឿង ប្រើប្រាស់ទឹក អស់ឱ្យចំនួន ៤០ឡាន ស្មើនឹង១៦០ម៉ែត្រគូប, រថយន្ត អគ្គិភ័យក្រសួងមហាផ្ទៃ ចំនួន ០៤គ្រឿង ប្រើប្រាស់ អស់ចំនួន ០៦ឡាន ស្មើនឹង ២៤ម៉ែត្រគូប, រថយន្ត អគ្គិភ័យអាវុធហត្ថរាជធានីភ្នំពេញ ចំនួន ០២គ្រឿង ប្រើប្រាស់អស់ចំនួន ០១ឡាន ស្មើនឹង ១០ម៉ែត្រគូប, រថយន្តអគ្គិភ័យកងពលតូចលេខ៧០ ចំនួន ០៤គ្រឿង ប្រើប្រាស់អស់ចំនួន ០៣ឡាន ស្មើនឹង ២៦ម៉ែត្រគូប, រថយន្តអគ្គិភ័យក្រមហ៊ុនស្រាបៀរកម្ពុជា ចំនួន ០១គ្រឿង ប្រើប្រាស់អស់ ចំនួន ០២ឡាន ស្មើនឹង ១២ម៉ែត្រគូប, រថយន្តអគ្គិភ័យសួនឧស្សាហ៍កម្មកាណា ឌីយ៉ា ចំនួន ០១គ្រឿង ប្រើប្រាស់អស់ ចំនួន ០១ឡាន ស្មើនឹង ០៤ម៉ែត្រគូប, រថយន្តអគ្គិភ័យទីក្រុងនរា ចំនួន ០២គ្រឿង ប្រើប្រាស់អស់ ចំនួន ០២ឡាន ស្មើនឹង ១២ម៉ែត្រគូប៕
ការអន្តរាគមន៍ជួយសង្គ្រោះអគ្គិភ័យនៅចំណុចខាងលើ បេីតាមសមត្ថកិច្ចបានអោយដឹងថាមានជនរងគ្រោះស្លាប់ ចំនួន០៤នាក់ (ប្រុស) រងរបួសធ្ងន់ ចំនួន០៥នាក់ (ប្រុស) ក្នុងនោះជនរងគ្រោះត្រូវបានសមត្ថកិច្ចដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្លាមៗ.
ផ្សាយ:ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥
ប្រភព:ស្នងការនគរបាលរាជធានីភ្នំពេញ
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
(សៅ វាសនា)