កម្លាំងកងអន្តរាគមន៍កងរាជអាវុធហត្ថខេត្តសហការ ជាមួយ អយ្យការ ចុះបង្ក្រាប ករណីល្បែងស៊ីសង ខុសច្បាប់ (ជល់មាន់) ស្ថិតភូមិទួលត្រាច ឃុំទួលស្នួល ស្រុកក្រូចឆ្មារ !
(ខេត្តត្បូងឃ្មុំ) ៖ កាលថ្ងៃពុធ ៨ កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ អនុវត្ត បទបញ្ជា ដ៏ខ្ពង់ខ្ពស់បំផុត របស់ប្រមុខ រាជរដ្ឋាភិបាលបទបញ្ជា ដ៏ម៉ឺងម៉ាត់របស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពល ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេសបទបញ្ជា របស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តដោយមានការសម្របសម្រួលពី លោក សួន ទី ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងខេត្ត នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោយពីទទួលបានព័ត៌មាន មានការលេងល្បែងស៊ីសង ខុសច្បាប់(ជល់មាន់)។
លោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបានបញ្ជាឲ្យ កម្លាំងកងអន្តរាគមន៍ កងរាជអាវុធហត្ថ ខេត្ត សហការជាមួយ អយ្យការ ចុះបង្ក្រាប ការលេង ល្បែងស៊ីសងខុសច្បាប់ (ជល់មាន់) ស្ថិតក្នុងភូមិទួល ត្រាច ឃុំទួលស្នួល ស្រុកក្រូចឆ្មារ។
* លទ្ធផល
ឃាត់ខ្លួនអ្នកលេងល្បែងស៊ីសងខុសច្បាប់(ជល់មាន់) ចំនួន ១៦ នាក់
* វត្ថុតាងរួមមាន
១. ម៉ូតូចំនួន ៣៣ គ្រឿង
២. ទូរស័ព្ទដៃចំនួន ០៩ គ្រឿង
៣. ទ្រុងមាន់ចំនួន ២៩
៤. មុងគ្របមាន់ចំនួន ០៦
៥. កំរាលចំនួន ០៦
៦. កន្ត្រកដាកមាន់ចំនួន ១២
៧. ប៊ីដុងធ័រពណ៌ខៀវរសម្រាប់ដាក់ទឹកមាន់ចំនួន ០២
៨. កៅអីជ័រ ចំនួន ១២
៩. មួកសុវត្ថិភាព ចំនួន ០២
១០. លុយ ចំនួន ៣២.០០០.៛
១១. ជញ្ជីងថ្លឹងមាន់អេឡិកត្រូនិក ចំនួន ០១
១២.ផ្លែដឹក ចំនួន ០៨គូរ
១៣. បង់រុំខ្នាយមាន់ជល់ ចំនួន២១
១៤. ស្អាតរុំ ចំនួន ០២ដុំ
១៥. ក្រដាសខាត់ខ្នាយមាន់ ចំនួន ០១
១៦. ស្រោមផ្លែដែក ចំនួន ០២គូរ
១៧. បុងកត់ទឹកលុយភ្នាល់មាន់ ចំនួន ០៤ដុំ
១៨. ថ្មសំលៀងខ្នាយមាន់ ចំនួន ០១
១៩. កាបូបស្ពាយចំហៀងពណ៌ខ្មៅ ចំនួន ០១
២០. កាបូបក្រវ៉ាត់ចង្កេះពណ៌ទឹកប៊ិច ចំនួន ០១
២១. មាន់ជល់ចំនួន ១៥ក្បាល
បច្ចុប្បន្ន អ្នកលេងល្បែង និង វត្ថុតាង បញ្ជូនមក បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបាន ក៏សាង សំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត។
ផ្សាយ:ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
សៅ វាសនា(Harry VS)